
ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ពង្រឹងការគ្រប់គ្រងមុខសញ្ញា និងបញ្ហាក្មេងទំនើង ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ការគ្រប់គ្រងមុខសញ្ញា៖ ពង្រឹងការធ្វើបច្ចុប្បន្នភាពបញ្ជីមុខសញ្ញា និងបញ្ជីគ្រប់គ្រងទណ្ឌិតឱ្យបានទាន់ពេលវេលា ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ការទប់ស្កាត់ក្មេងទំនើង៖ បន្តផ្សព្វផ្សាយ និងអប់រំដល់អាណាព្យាបាល សិស្សានុសិស្ស និងសហគមន៍ អំពីផលប៉ះពាល់នៃអំពើហិង្សា ដើម្បីចូលរួមទប់ស្កាត់បញ្ហាក្មេងទំនើង និងរក្សាសន្តិសុខសង្គម។










