
លោកវរសេនីយ៍ឯក គឹម កល្យាណ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលចុះត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលក្នុងខេត្តពោធិ៍សាត់
នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក គឹម កល្យាណ អនុប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល តំណាងលោកឧត្តមសេនីយ៍ទោ មាស លឹមតុង ប្រធាននាយកដ្ឋាន បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះតាមដាន ត្រួតពិនិត្យ និងពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរង តំណាងលោកស្នងការខេត្ត ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤៩ប៉ុស្តិ៍។










