
អាជ្ញាធរស្រុកវាលវែង បញ្ជៀបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈផ្នែកអប់រំ និងសុខាភិបាល
ពោធិ៍សាត់៖ សាលប្រជុំសាលាស្រុកវាលវែង រដ្ឋបាលស្រុកបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពី «ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» តាមប្រព័ន្ធអនឡាញ (Zoom Meeting) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ លោក វ៉ាន បុធឿន នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានចូលរួម កិច្ចប្រជុំរួមមាន លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល, អាជ្ញាធរឃុំ, ប្រធានមណ្ឌលសុខភាពទាំង ៥ ក្នុងស្រុក ព្រមទាំង លោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋានស្រុកវាលវែងទាំងមូល។ អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឈានទៅរកការកសាងអង្គភាពគំរូនានាក្នុងស្រុក៕










