
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះស្វែងយល់ពីផលប៉ះពាល់រាំងស្ងួត និងរៀបចំវិធានការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ
(ពោធិ៍សាត់)៖ លោក ភោគ សារិទ្ធ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ត្រីកសិកម្មក្រុង និងមន្ត្រីកសិកម្មសង្កាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយសារ «ភាពរាំងស្ងួត» ព្រមទាំងពិនិត្យប្រភព និងប្រឡាយទឹកនៅក្នុងមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដោយផ្ទាល់នាពេលនេះ គឺដើម្បីវាយតម្លៃទំហំខូចខាត និងស្វែងរកដំណោះស្រាយជាបន្ទាន់ ក្នុងការអន្តរាគមន៍នាំទឹកស្រោចស្រព និងសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា៕










