
ឯកឧត្តម លៀង ពេជ្រ ចុះពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងគ្រោងជួសជុលផ្លូវក្នុងសង្កាត់ស្វាយអាត់ ដើម្បីសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
(ពោធិ៍សាត់)៖ យោងតាមកិច្ចចង្អុលបង្ហាញរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, ឯកឧត្តម លៀង ពេជ្រ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានសង្កាត់ស្វាយអាត់ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវ «គម្រោងសាងសង់ផ្លូវបេតុង១ខ្សែ» ស្ថិតនៅក្នុងភូមិត្រាំង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានេះដែរ ឯកឧត្តម និងក្រុមការងារក៏បានរៀបចំផែនការបន្ត ដើម្បីជួសជុលផ្លូវទាំងអស់ក្នុងសង្កាត់ស្វាយអាត់ សំដៅសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានងាយស្រួល និងសុវត្ថិភាពជាងមុន៕











