ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ចែកអំណោយជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៦០គ្រួសារ នៅឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃក្រឹម និងភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរជាប្រចាំពីសំណាក់អាជ្ញាធរស្រុក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់សុខុមាលភាពសង្គម៕


សេចក្តីជូនដំណឹង
សូមជម្រាបជូនអាណាព្យាបាលដែលមានកូនត្រូវឡើងថ្នាក់ទី១០ មកដាក់ពាក្យប្រឡងចូលរៀនកម្មវិធីសិក្សាសាលាជំនាន់ថ្មីកម្រិតថ្នាក់ទី១០
សូមជម្រាបជូនអាណាព្យាបាលដែលមានកូនត្រូវឡើងថ្នាក់ទី១០ រួសរាន់ជូនកូនមកដាក់ពាក្យប្រឡងចូលរៀនកម្មវិធីសិក្សាសាលាជំនាន់ថ្មីកម្រិតថ្នាក់ទី១០ នៅវិទ្យាល័យពោធិ៍សាត់ឱ្យបានគ្រប់គ្នា


សកម្មភាពថ្នាក់ដឹកនាំ
ខេត្តពោធិ៍សាត់ ត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលថាមពលស្អាត និងឧស្សាហកម្មកែច្នៃថ្មី ក្រោយចុះកិច្ចព្រមព្រៀងវិនិយោគធំសម្បើម លើផ្ទៃដី ៥,០០០ហិកតា
ពិធីចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងជួលដីសម្រាប់ការវិនិយោគ រវាងរដ្ឋបាលខេត្ត និងក្រុមហ៊ុន KPS Energy (Cambodia) Co., Ltd។ ព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជា «ស្ពាន» ដ៏សំខាន់ក្នុងការតភ្ជាប់សក្តានុពលខេត្ត ទៅនឹងខ្សែសង្វាក់ផលិតកម្មឧស្សាហកម្ម និងថាមពលប្រកបដោយចីរភាព។


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះសំណេះសំណាល និងនាំយកសម្ភារជូនប្រជាពលរដ្ឋ ៣៥គ្រួសារ នៅឃុំក្រពើពីរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីរាជការអមដំណើរ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារកំដរដៃចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ស្ថិតនៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ការចុះជួបសំណេះសំណាលផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរស្រុក ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាក និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង ថ្លែងអំណរគុណលោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករ ១តោន សម្រាប់បម្រើការងារមនុស្សធម៌
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករចំនួន ១តោន ជូនដល់រដ្ឋបាលស្រុក ដើម្បីយកទៅប្រើប្រាស់ និងបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ រដ្ឋបាលស្រុកវាលវែង ក៏បានបួងសួង និងជូនពរជូនចំពោះ លោក ម៉ៅ ភីរម្យ ព្រមទាំងក្រុមគ្រួសារ និងបុត្រាបុត្រី សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕


សកម្មភាពអាជ្ញាធរ
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ» នៅក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
ពិធីប្រកាសតែងតាំងនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារសមាគមអតីតយុទ្ធជន ជាពិសេសការយកចិត្តទុកដាក់សួរសុខទុក្ខ សម្រួលជីវភាព និងផ្តល់សេវាគាំពារសង្គមជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលធ្លាប់បានលះបង់ដើម្បីជាតិមាតុភូមិ៕


នយោបាយ
ឯកឧត្តម ញឹក សារ៉េត អញ្ជើញបើកវគ្គផ្សព្វផ្សាយការងារកសាងបក្ស និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្សនៅស្រុកកណ្ដៀង
ពោធិ៍សាត់៖ ឯកឧត្តម ញឹក សារ៉េត អនុប្រធានគណៈចាត់តាំងគណបក្សខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីបើកវគ្គផ្សព្វផ្សាយការងារចាត់តាំងកសាងគណបក្ស និងជំនាញគ្រប់គ្រងប្រព័ន្ធទិន្នន័យសមាជិកបក្ស មន្ត្រីគណបក្ស» ដែលរៀបចំឡើងនៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។
វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីគណបក្សលើការងារចាត់តាំង និងកសាងកម្លាំងបក្សឱ្យកាន់តែរឹងមាំ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការប្រមូល ការធ្វើបច្ចុប្បន្នភាព និងការគ្រប់គ្រងទិន្នន័យសមាជិក និងមន្ត្រីគណបក្សឱ្យមានភាពច្បាស់លាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធទិន្នន័យឌីជីថល៕


សកម្មភាពថ្នាក់ដឹកនាំ
ក្រសួងផែនការ រៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ និងពិពណ៌នាមុខតំណែងវិជ្ជាជីវៈ ផែនការ និងស្ថិតិ
ពោធិ៍សាត់៖ ឯកឧត្តម តែ ប៊ុណ្ណារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ បានអញ្ជើញដឹកនាំ និងដឹកនាំកិច្ចប្រជុំពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់មុខតំណែង និងការពិពណ៌នាមុខតំណែងវិជ្ជាជីវៈ ផែនការ និងស្ថិតិ» តាមរយៈប្រព័ន្ធវីដេអូអនឡាញ (Online Connection) នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងកែសម្រួល កំណត់អត្តសញ្ញាណ និងរៀបចំការពិពណ៌នាមុខតំណែងវិជ្ជាជីវៈផ្នែកផែនការ និងស្ថិតិឱ្យមានភាពច្បាស់លាស់ សំដៅពង្រឹងប្រសិទ្ធភាពការងារ និងកសាងសមត្ថភាពមន្ត្រីរាជការក្នុងវិស័យនេះឱ្យកាន់តែមានចរិតលក្ខណៈវិជ្ជាជីវៈខ្ពស់ ឆ្លើយតបទៅនឹងការកែទម្រង់រដ្ឋបាលសាធារណៈ៕


ទេសចរណ៍
សម្រស់ទីរួមក្រុងពោធិ៍សាត់ កាន់តែប្លែកភ្នែក ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុងពោធិ៍សាត់នាពេលបច្ចុប្បន្ន កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងស្រស់ស្អាត ស៊ីវិល័យ និងមានបរិស្ថានបៃតង ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។
កិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានធ្វើឱ្យទីរួមក្រុងមួយនេះប្រែក្លាយជាទីក្រុងគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង៖ ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើងបំភ្លឺសាធារណៈ, សួនច្បារ និងបរិស្ថានបៃតង, សណ្តាប់ធ្នាប់ និងអនាម័យ និងដងស្ទឹងពោធិ៍សាត់ ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
សមិទ្ធផលទាំងនេះ មិនត្រឹមតែលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់៕


កសិកម្ម
ក្រុមការងាររដ្ឋបាលជលផលខេត្តពោធិ៍សាត់ លែងកូនត្រីចម្រុះជាង ៦,០០០ក្បាល ចូលក្នុងស្រះជម្រកត្រីនៅស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា បានសហការជាមួយអាជ្ញាធរឃុំអន្សាចំបក់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល យុវជន ប្រជាការពារ និងគណៈកម្មការសហគមន៍ បាននាំយកត្រីចម្រុះសរុបចំនួន ៦២គីឡូក្រាម (ស្មើនឹងប្រមាណ ៦,២០០ក្បាល) ទៅចាក់លែងនៅក្នុងស្រះជម្រកត្រី «តាព្រះខ្សាច់ល្អិត» ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សកម្មភាពនេះធ្វើឡើងក្រោមអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំខេត្ត និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ក្នុងគោលបំណងពង្រឹង និងថែរក្សាស្តុកផលស្តុកជលផលធម្មជាតិឱ្យកាន់តែសម្បូរបែប។
សូមបញ្ជាក់ថា ប្រភេទត្រីដែលបានលែងរួមមាន៖ ត្រីរៀល ត្រីក្រុស ត្រីច្រកែង ត្រីឆ្ពិន ត្រីលិញ និងត្រីឆ្កោក៕


កសិកម្ម
លោកស្រី ជ័យ ចន្នី អមដំណើរប្រធានគម្រោង CASDP ចុះពិនិត្យទីតាំងភ្ញាស់កូនមាន់នៅក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាប្រធានភ្នាក់ងារអនុវត្តគម្រោង CASDP ថ្នាក់ខេត្ត បានអញ្ជើញអមដំណើរលោក ណុប សុភឿន ប្រធានគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចុះសិក្សា និងពិនិត្យទីតាំងភ្ញាស់កូនមាន់របស់កសិករ ម៉េត ប្រសាត នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។
សប្បកម្មភ្ញាស់កូនមាន់របស់កសិករវ័យ ៤២ឆ្នាំរូបនេះ មានសមត្ថភាពផលិត និងផ្គត់ផ្គង់កូនមាន់ចូលទីផ្សារបានចន្លោះពី ៣០០ ទៅ ៥០០ក្បាល ក្នុងមួយថ្ងៃ។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីទីតាំង លក្ខណៈបច្ចេកទេស និងទំហំនៃការផ្គត់ផ្គង់កូនមាន់ជាក់ស្តែង ដើម្បីគាំទ្រដល់ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្មនៅក្នុងតំបន់៕


កសិកម្ម
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ បើកយុទ្ធនាការផ្សព្វផ្សាយបច្ចេកទេសដាំដុះស្រូវឆ្លាតវៃជូនកសិករស្រុកកណ្តៀង
ពោធិ៍សាត់៖ លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុង «ទិវាស្រែកសិករ» ដែលផ្តោតលើការចែករំលែកបច្ចេកទេសដាំដុះស្រូវឆ្លាតវៃ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយថ្លៃដើមផលិតកម្ម នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។
កម្មវិធីនេះបានរៀបចំឡើងនៅឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីជំនាញ កសិកម្មស្រុក និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងទទួលបានការគាំទ្រឧបត្ថម្ភពីក្រុមហ៊ុនជីក្បាលក្របីផងដែរ៕


បរិស្ថាន
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បូកសរុបការងារប្រចាំខែ និងផ្សព្វផ្សាយអាហារូបករណ៍ប្រទេសនូវែលសេឡង់ ជូនមន្ត្រីរាជការ
ពោធិ៍សាត់៖ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្ត ដោយមានការចូលរួមពីតំណាងការិយាល័យជំនាញទាំង៧ ស្នាក់ការតំបន់ការពារធម្មជាតិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះដែរ លោកស្រី ប៊ុន ដាវីន ប្រធានការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញផ្សព្វផ្សាយអំពី «កម្មវិធីអាហារូបករណ៍របស់ប្រទេសនូវែលសេឡង់» ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យកាន់តែរីកចម្រើនស្របតាមស្តង់ដារអន្តរជាតិ៕

