
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញជាអធិបតីភាពក្នុង «ពិធីប្រកាសសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនឃុំ» នៅក្នុងស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ។ ពិធីប្រកាសតែងតាំងនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងរចនាសម្ព័ន្ធដឹកនាំនៅថ្នាក់មូលដ្ឋាន ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារសមាគមអតីតយុទ្ធជន ជាពិសេសការយកចិត្តទុកដាក់សួរសុខទុក្ខ សម្រួលជីវភាព និងផ្តល់សេវាគាំពារសង្គមជូនបងប្អូនអតីតយុទ្ធជន និងនិវត្តន៍ជនដែលធ្លាប់បានលះបង់ដើម្បីជាតិមាតុភូមិ៕









