
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បូកសរុបការងារប្រចាំខែ និងផ្សព្វផ្សាយអាហារូបករណ៍ប្រទេសនូវែលសេឡង់ ជូនមន្ត្រីរាជការ
ពោធិ៍សាត់៖ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងកំណត់ទិសដៅការងារបន្ត ដោយមានការចូលរួមពីតំណាងការិយាល័យជំនាញទាំង៧ ស្នាក់ការតំបន់ការពារធម្មជាតិ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ លោកស្រី ប៊ុន ដាវីន ប្រធានការិយាល័យរដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុ បានធ្វើបទបង្ហាញផ្សព្វផ្សាយអំពី «កម្មវិធីអាហារូបករណ៍របស់ប្រទេសនូវែលសេឡង់» ដើម្បីលើកទឹកចិត្ត និងពង្រឹងសមត្ថភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យកាន់តែរីកចម្រើនស្របតាមស្តង់ដារអន្តរជាតិ៕











