
លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ ចែកអំណោយជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ៦០គ្រួសារ នៅឃុំផ្ទះរុង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៦០គ្រួសារ ស្ថិតនៅក្នុងភូមិជ្រៃក្រឹម និងភូមិព្រហស្បតិ៍ក្បាល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូរជាប្រចាំពីសំណាក់អាជ្ញាធរស្រុក ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ដើម្បីជួយសម្រាលទុក្ខលំបាក និងលើកកម្ពស់សុខុមាលភាពសង្គម៕









