
រដ្ឋបាលស្រុកវាលវែង ថ្លែងអំណរគុណលោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករ ១តោន សម្រាប់បម្រើការងារមនុស្សធម៌
ពោធិ៍សាត់៖ រដ្ឋបាលស្រុកវាលវែង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក ម៉ៅ ភីរម្យ ដែលបានឧបត្ថម្ភអង្ករចំនួន ១តោន ជូនដល់រដ្ឋបាលស្រុក ដើម្បីយកទៅប្រើប្រាស់ និងបែងចែកជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ រដ្ឋបាលស្រុកវាលវែង ក៏បានបួងសួង និងជូនពរជូនចំពោះ លោក ម៉ៅ ភីរម្យ ព្រមទាំងក្រុមគ្រួសារ និងបុត្រាបុត្រី សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច៕









