
សម្រស់ទីរួមក្រុងពោធិ៍សាត់ កាន់តែប្លែកភ្នែក ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ ក្រុងពោធិ៍សាត់នាពេលបច្ចុប្បន្ន កំពុងបង្ហាញមុខមាត់ថ្មីយ៉ាងស្រស់ស្អាត ស៊ីវិល័យ និងមានបរិស្ថានបៃតង ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។ កិច្ចខិតខំប្រឹងប្រែងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំសណ្តាប់ធ្នាប់សាធារណៈ បានធ្វើឱ្យទីរួមក្រុងមួយនេះប្រែក្លាយជាទីក្រុងគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំង៖ ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើងបំភ្លឺសាធារណៈ, សួនច្បារ និងបរិស្ថានបៃតង, សណ្តាប់ធ្នាប់ និងអនាម័យ និងដងស្ទឹងពោធិ៍សាត់ ដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ សមិទ្ធផលទាំងនេះ មិនត្រឹមតែលើកកម្ពស់មុខមាត់ខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើងជាលំដាប់៕










