
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះសំណេះសំណាល និងនាំយកសម្ភារជូនប្រជាពលរដ្ឋ ៣៥គ្រួសារ នៅឃុំក្រពើពីរ
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង រួមជាមួយមន្ត្រីរាជការអមដំណើរ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកសម្ភារកំដរដៃចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ស្ថិតនៅក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ការចុះជួបសំណេះសំណាលផ្ទាល់នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរស្រុក ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាក និងបង្កើនទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ៕









