ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
បើកកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ជលផលជូនប្រជានេសាទឃុំរាំងទិល ដើម្បីពង្រឹងការការពារធនធានមច្ឆជាតិ
កណ្តៀង៖ លោក អ៊ន សុផល្លា អភិបាលរងស្រុកកណ្តៀង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ច្បាប់ជលផល» ជូនដល់បងប្អូនប្រជានេសាទនៅក្នុងឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបរិវេណវត្តមុន្នីសាគរ (ហៅវត្តរាំងទិល) ។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង និងអត្ថប្រយោជន៍សំខាន់ៗចំនួន ៣ គឺ៖ ជួយឱ្យបងប្អូនប្រជានេសាទយល់ដឹងកាន់តែច្បាស់ពីបទប្បញ្ញត្តិច្បាប់ ជៀសវាងការប្រព្រឹត្តបទល្មើសនេសាទដោយអចេតនា, ជម្រុញការបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ (ដូចជា ឧបករណ៍ឆក់ ឬមុងក្រឡាញឹក) ដើម្បីរួមគ្នាថែរក្សាពូជត្រី និងប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបឱ្យបានគង់វង្ស និងផ្ដល់ការយល់ដឹងថា ការចូលរួមការពារធនធានជលផលនៅថ្ងៃនេះ គឺដើម្បីធានាប្រភពចំណូលថេរ និងយូរអង្វែងសម្រាប់គ្រួសារប្រជានេសាទផ្ទាល់នៅថ្ងៃអនាគត៕


សកម្មភាពអាជ្ញាធរ
ពិធីក្រុងពាលី បើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (វត្តអន្លង់រាប)
ខេត្តពោធិ៍សាត់៖ លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង និងលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីក្រុងពាលី ដើម្បីបើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (ហៅវត្តអន្លង់រាប) ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ។
ពិធីនេះក៏មានការអញ្ជើញ និងនិមន្តចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងកុះករ។
ពិធីក្រុងពាលីនេះប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន និងជានិមិត្តរូបនៃការចាប់ផ្តើមការដ្ឋានសំណង់ព្រះវិហារថ្មីនេះ ឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធបរិស័ទ និងជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងមូលដ្ឋាន៕


សន្តិសុខសង្គម
លោកឧត្តមសេនីយ៍ទោ ស ថេង ចុះពង្រឹងវិន័យ និងរបៀបរបបការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៣ ក្នុងស្រុកបាកាន
កងកម្លាំងនគរបាលរដ្ឋបាលគឺជាកម្លាំងនៅជួរមុខ ក្នុងការការពារសន្តិសុខ និងបម្រើប្រជាពលរដ្ឋ។ មន្ត្រីគ្រប់រូបត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបន្តពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះកងកម្លាំងនគរបាលជាតិ។


សកម្មភាពអាជ្ញាធរ
ទឹកចិត្តមនុស្សធម៌! សមាគមអតីតយុទ្ធជនស្រុកតាលោសែនជ័យ នាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារ
ស្រុកតាលោសែនជ័យ៖ លោក អ៊ុក សុខា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារសមាគម ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ រួមមាន៖ លោកស្រី អ៊ុន គីម រស់នៅភូមិតាសាស់ ឃុំផ្ទះរុង និងលោក ហង្ស ឡាំ រស់នៅភូមិសិរីគន្ធា ឃុំតាលោ។
លោក អ៊ុក សុខា បានពាំនាំនូវការសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះក្រុមគ្រួសារសព។ ទន្ទឹមនឹងនោះ ថវិកាបេឡាមរណៈសង្គ្រោះដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការជួយសម្រាលបន្ទុកថវិការបស់ក្រុមគ្រួសារក្នុងការរៀបចំពិធីបុណ្យសពទៅតាមគន្លងប្រពៃណីផងដែរ៕


សកម្មភាពអាជ្ញាធរ
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលនៅតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញ
ខេត្តពោធិ៍សាត់៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះយុទ្ធនាការប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាមន្ទីរ-អង្គភាពនានា ជុំវិញខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
សកម្មភាពចុះប្រមូលទិន្នន័យនេះ ធ្វើឡើងក្នុងគោលបំណងចងក្រង និងបច្ចុប្បន្នភាពរាល់ព័ត៌មានរដ្ឋបាល និងស្ថិតិសំខាន់ៗនៅតាមស្ថាប័នថ្នាក់ក្រោមជាតិ។ ទិន្នន័យដែលប្រមូលបានទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់ការវិភាគ វាយតម្លៃ ក៏ដូចជាបម្រើឱ្យការងាររៀបចំផែនការអភិវឌ្ឍន៍ខេត្តឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕


សកម្មភាពអាជ្ញាធរ
ការិយាល័យជំនាញ រៀបចំកិច្ចប្រជុំណែនាំការប្រមូលទិន្នន័យតាមវិស័យ សម្រាប់គណនា GDP
ពោធិ៍សាត់៖ ការិយាល័យស្ថិតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយការិយាល័យស្ថិតិ បានរៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំបង្ហាញស្តីពីការប្រមូលទិន្នន័យតាមវិស័យ ក្នុងគោលបំណងយកទៅគណនាផលិតផលសរុបក្នុងស្រុក (GDP) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាព និងតម្រង់ទិសដល់មន្ត្រីជំនាញក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលាទៅតាមវិស័យនីមួយៗ។ ទិន្នន័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត ក្នុងការគណនា និងវាយតម្លៃលើកំណើនសេដ្ឋកិច្ចជាតិ (GDP) ឱ្យមានភាពច្បាស់លាស់ និងស្តង់ដារ សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ៕


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំសណ្ដាប់ធ្នាប់ទីតាំងខ្ចុះ និងចំណតរថយន្តនៅរមណីយដ្ឋានកោះទឹកឱប ត្រៀមទទួលអ្នករត់កម្សាន្តថ្ងៃទី៤ ខាងមុខ
ស្រុកភ្នំក្រវាញ៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចុះពិនិត្យផ្ទាល់នូវការរៀបចំផ្លាស់ប្តូរទីតាំងខ្ចុះ និងទីតាំងចំណតរថយន្ត នៅរមណីយដ្ឋានកោះទឹកឱប ស្ថិតក្នុងឃុំព្រងិល។
ការចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញនេះ គឺដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងភាពងាយស្រួល ក្នុងការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡការិនី ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍រត់កម្សាន្ត នាថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់៕


សន្តិសុខសង្គម
ដើម្បីសុវត្ថិភាពទាំងអស់គ្នា! ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បន្តដាស់តឿនពលរដ្ឋ និងសិស្សានុសិស្សឱ្យគោរពច្បាប់ចរាចរណ៍
យុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលជាអ្នកបេីកបរយានយន្តគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន។


សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៦
សេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ២០២៦


សកម្មភាពអាជ្ញាធរ
សកម្មភាពបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវា នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ
នៅក្នុងសប្តាហ៍នេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទទួលសេវារដ្ឋបាល និងសេវាសាធារណៈនានា យ៉ាងកុះករ និងប្រកបដោយទឹកមុខរីករាយ នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ការិយាល័យច្រកចេញចូលតែមួយស្រុក តែងតែរង់ចាំស្វាគមន៍ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ «ធ្វើឱ្យបានឆាប់រហ័ស ងាយស្រួល មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព» ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការងារដោះស្រាយឯកសារគតិយុត្តផ្សេងៗ៕


សេចក្តីជូនដំណឹង
អបអរសាទរ! មួយជំហានទៀតក្នុងកំណែទម្រង់សេវាអត្តសញ្ញាណកម្ម
ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹង ស្ដីពីការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋចំណាកស្រុក។
ឧទាហរណ៍៖ ពលរដ្ឋមានលំនៅឋានអចិន្ត្រៃយ៍នៅខេត្តរតនគិរី ដែលមកប្រកបរបរនៅខេត្តព្រៃវែង អាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយពុំចាំបាច់ត្រឡប់ទៅធ្វើនៅខេត្តរតនគិរីឡើយ៕


សកម្មភាពថ្នាក់ដឹកនាំ
កិច្ចប្រជុំថ្នាក់ជាតិ ស្ដីពីការដាក់ឱ្យអនុវត្តយន្តការថ្មី ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបន្ទប់ប្រជុំទីស្តីការក្រសួងមហាផ្ទៃ។
នៅក្នុងឱកាសនោះ លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញការអនុវត្តយន្តការថ្មី នៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕


សកម្មភាពថ្នាក់ដឹកនាំ
រួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីបង្កើនផលស្តុកមច្ឆជាតិជាតិយើង
«ទិវាមច្ឆជាតិ ១ កក្កដា ២០២៦» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមានភាពគង់វង្សប្រកបដោយនិរន្តរភាព។
ជាមួយគ្នានេះ ទិវានេះក៏ជាការដាស់តឿនឱ្យរួមគ្នាបង្ការ និងទប់ស្កាត់រាល់ការនេសាទខុសច្បាប់គ្រប់ទម្រង់ សំដៅបង្កើនផលស្តុកមច្ឆជាតិនៅក្នុងធម្មជាតិឡើងវិញ។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺដើម្បីធានាការផ្គត់ផ្គង់អាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង។
«មានត្រី មានជីវិត! រួមគ្នាការពារព្រៃលិចទឹក និងមច្ឆជាតិខ្មែរ!»

