
ការិយាល័យជំនាញ រៀបចំកិច្ចប្រជុំណែនាំការប្រមូលទិន្នន័យតាមវិស័យ សម្រាប់គណនា GDP
ពោធិ៍សាត់៖ ការិយាល័យស្ថិតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយការិយាល័យស្ថិតិ បានរៀបចំកិច្ចប្រជុំពិភាក្សា និងណែនាំបង្ហាញស្តីពីការប្រមូលទិន្នន័យតាមវិស័យ ក្នុងគោលបំណងយកទៅគណនាផលិតផលសរុបក្នុងស្រុក (GDP) នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាព និងតម្រង់ទិសដល់មន្ត្រីជំនាញក្នុងការប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងទាន់ពេលវេលាទៅតាមវិស័យនីមួយៗ។ ទិន្នន័យទាំងនេះ គឺជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត ក្នុងការគណនា និងវាយតម្លៃលើកំណើនសេដ្ឋកិច្ចជាតិ (GDP) ឱ្យមានភាពច្បាស់លាស់ និងស្តង់ដារ សម្រាប់បម្រើឱ្យការរៀបចំគោលនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ៕










