
ទឹកចិត្តមនុស្សធម៌! សមាគមអតីតយុទ្ធជនស្រុកតាលោសែនជ័យ នាំយកថវិកាបេឡាមរណៈសង្គ្រោះប្រគល់ជូនគ្រួសារ
ស្រុកតាលោសែនជ័យ៖ លោក អ៊ុក សុខា អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងារសមាគម ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ-ភូមិ ចុះសួរសុខទុក្ខ និងនាំយកថវិកាបេឡាមរណៈសង្គ្រោះ ទៅប្រគល់ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ រួមមាន៖ លោកស្រី អ៊ុន គីម រស់នៅភូមិតាសាស់ ឃុំផ្ទះរុង និងលោក ហង្ស ឡាំ រស់នៅភូមិសិរីគន្ធា ឃុំតាលោ។ លោក អ៊ុក សុខា បានពាំនាំនូវការសាកសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ថ្នាក់ដឹកនាំ ជូនចំពោះក្រុមគ្រួសារសព។ ទន្ទឹមនឹងនោះ ថវិកាបេឡាមរណៈសង្គ្រោះដែលបានប្រគល់ជូននាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណចំពោះគុណបំណាច់របស់បងប្អូនអតីតយុទ្ធជន ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិកន្លងមក ក៏ដូចជាការជួយសម្រាលបន្ទុកថវិការបស់ក្រុមគ្រួសារក្នុងការរៀបចំពិធីបុណ្យសពទៅតាមគន្លងប្រពៃណីផងដែរ៕










