
រួមគ្នាទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីបង្កើនផលស្តុកមច្ឆជាតិជាតិយើង
«ទិវាមច្ឆជាតិ ១ កក្កដា ២០២៦» ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងបំផុសស្មារតី និងជម្រុញឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមយ៉ាងសកម្មក្នុងការអភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមានភាពគង់វង្សប្រកបដោយនិរន្តរភាព។ ជាមួយគ្នានេះ ទិវានេះក៏ជាការដាស់តឿនឱ្យរួមគ្នាបង្ការ និងទប់ស្កាត់រាល់ការនេសាទខុសច្បាប់គ្រប់ទម្រង់ សំដៅបង្កើនផលស្តុកមច្ឆជាតិនៅក្នុងធម្មជាតិឡើងវិញ។ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា គឺដើម្បីធានាការផ្គត់ផ្គង់អាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើង។ «មានត្រី មានជីវិត! រួមគ្នាការពារព្រៃលិចទឹក និងមច្ឆជាតិខ្មែរ!»









