
សកម្មភាពបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលសេវា នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ
នៅក្នុងសប្តាហ៍នេះ បងប្អូនប្រជាពលរដ្ឋបានអញ្ជើញមកទទួលសេវារដ្ឋបាល និងសេវាសាធារណៈនានា យ៉ាងកុះករ និងប្រកបដោយទឹកមុខរីករាយ នៅការិយាល័យច្រកចេញចូលតែមួយស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការិយាល័យច្រកចេញចូលតែមួយស្រុក តែងតែរង់ចាំស្វាគមន៍ និងផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ «ធ្វើឱ្យបានឆាប់រហ័ស ងាយស្រួល មានតម្លាភាព និងប្រកបដោយប្រសិទ្ធភាព» ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើការងារដោះស្រាយឯកសារគតិយុត្តផ្សេងៗ៕










