
កិច្ចប្រជុំថ្នាក់ជាតិ ស្ដីពីការដាក់ឱ្យអនុវត្តយន្តការថ្មី ក្នុងការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
ភ្នំពេញ៖ កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅបន្ទប់ប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនោះ លោក ញឹក បានខេង អភិបាលរងខេត្តពោធិ៍សាត់ តំណាងរបស់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចូលរួមកិច្ចប្រជុំក្នុងគោលបំណងផ្សព្វផ្សាយ និងជម្រុញការអនុវត្តយន្តការថ្មី នៃការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕









