
មន្ទីរផែនការខេត្តពោធិ៍សាត់ ចុះប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលនៅតាមបណ្តាមន្ទីរ និងអង្គភាពជុំវិញ
ខេត្តពោធិ៍សាត់៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តពោធិ៍សាត់ បានចុះយុទ្ធនាការប្រមូលទិន្នន័យព័ត៌មានរដ្ឋបាលមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅតាមបណ្តាមន្ទីរ-អង្គភាពនានា ជុំវិញខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ សកម្មភាពចុះប្រមូលទិន្នន័យនេះ ធ្វើឡើងក្នុងគោលបំណងចងក្រង និងបច្ចុប្បន្នភាពរាល់ព័ត៌មានរដ្ឋបាល និងស្ថិតិសំខាន់ៗនៅតាមស្ថាប័នថ្នាក់ក្រោមជាតិ។ ទិន្នន័យដែលប្រមូលបានទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់ការវិភាគ វាយតម្លៃ ក៏ដូចជាបម្រើឱ្យការងាររៀបចំផែនការអភិវឌ្ឍន៍ខេត្តឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕










