ពិធីក្រុងពាលី បើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (វត្តអន្លង់រាប)

ខេត្តពោធិ៍សាត់៖ លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង និងលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីក្រុងពាលី ដើម្បីបើកដំណើរការចាក់ប្លង់សេព្រះវិហារ វត្តគិរីបុទុម្ពិសី (ហៅវត្តអន្លង់រាប) ស្ថិតក្នុងភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ។ ពិធីនេះក៏មានការអញ្ជើញ និងនិមន្តចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាស្រុក លោក-លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក អាជ្ញាធរមូលដ្ឋាន ព្រមទាំងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងកុះករ។ ពិធីក្រុងពាលីនេះប្រព្រឹត្តទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដើម្បីបួងសួងសុំសេចក្តីសុខចម្រើន និងជានិមិត្តរូបនៃការចាប់ផ្តើមការដ្ឋានសំណង់ព្រះវិហារថ្មីនេះ ឱ្យដំណើរការទៅដោយរលូន សុវត្ថិភាព ដើម្បីទុកជាទីសក្ការបូជារបស់ពុទ្ធបរិស័ទ និងជួយលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងមូលដ្ឋាន៕

ព័ត៌មានពាក់ព័ន្ធ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ១៨០គ្រួសារ នៅស្រុកក្រគរ

លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៨០គ្រួសារ នៅវត្តសាមគ្គីរង្សី (វត្តទឹកចេញ) ភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សា

នៅសាលាស្រុកភ្នំក្រវាញ រដ្ឋបាលស្រុកភ្នំក្រវាញបានរៀបចំ កិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុក និងមានការអញ្ជើញចូលរួមពី លោកស្រី ថោ សុធា សមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំបានពិនិត្យ អនុម័តកំណត់ហេតុ និងរបាយការណ៍ការងារប្រចាំខែ ព្រមទាំងដាក់ចេញទិសដៅបន្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម លឹម ចន្ទថៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីដំណើរការឆ្នាំសិក្សាថ្មី របស់អនុវិទ្យាល័យពោធិ៍សាត់
សកម្មភាពអាជ្ញាធរ
ឯកឧត្តម លឹម ចន្ទថៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីដំណើរការឆ្នាំសិក្សាថ្មី របស់អនុវិទ្យាល័យពោធិ៍សាត់
ឯកឧត្តម លឹម ចន្ទថៃ ប្រធានគណៈកម្មការគ្រប់គ្រងអនុវិទ្យាល័យពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីដំណើរការឆ្នាំសិក្សាថ្មី រវាងគណៈគ្រប់គ្រងសាលា និងអាណាព្យាបាលសិស្ស នៅសាលប្រជុំអនុវិទ្យាល័យពោធិ៍សាត់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ផ្លូវខេត្តលេខ ១៥២H ក្នុងខេត្តពោធិ៍សាត់ ត្រៀមរៀបចំក្រាលកៅស៊ូ DBST ថ្មី ក្នុងខែតុលាខាងមុខនេះ
សកម្មភាពអាជ្ញាធរ
ផ្លូវខេត្តលេខ ១៥២H ក្នុងខេត្តពោធិ៍សាត់ ត្រៀមរៀបចំក្រាលកៅស៊ូ DBST ថ្មី ក្នុងខែតុលាខាងមុខនេះ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បានចេញសេចក្តីប្រកាសជូនដំណឹងជាផ្លូវការដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់ ឱ្យបានដឹងថា នៅក្នុងខែតុលាខាងមុខនេះ គម្រោងការងារជួសជុល និងអភិវឌ្ឍន៍ផ្លូវខេត្តលេខ ១៥២H នឹងចាប់ផ្តើមដំណើរការស្ថាបនាជាផ្លូវការហើយ ដើម្បីលើកកម្ពស់គុណភាពសោភណភាព និងភាពរលូននៃការធ្វើដំណើរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ផាយ ឡេង ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ ចុះយុទ្ធនាការសម្អាត និងប្រមូលសំណល់នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥
សកម្មភាពអាជ្ញាធរ
លោក ផាយ ឡេង ក្រុមការងារអនាម័យក្រុងពោធិ៍សាត់ ចុះយុទ្ធនាការសម្អាត និងប្រមូលសំណល់នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥
លោក ផាយ ឡេង អភិបាលក្រុងពោធិ៍សាត់ បានដឹកនាំក្រុមការងារអនាម័យក្រុងនិងចុះធ្វើយុទ្ធនាការសម្អាត បោសសម្អាតដី និងប្រមូលសំណល់ផ្សេងៗ នៅកំណាត់ស្ពានថ្ម តាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្រុង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត

ព័ត៌មានថ្មីៗ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ
សកម្មភាពអាជ្ញាធរ

អភិបាលស្រុកតាលោសែនជ័យ ដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិការិយាល័យអប់រំ យុវជន និងកីឡា ស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំអាណត្តិរបស់ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងលោកនាយក នាយិកាគ្រឹះស្ថានសិក្សាជាច្រើនរូប កាលពីថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការងារអប់រំកន្លងមក រួមទាំងការដោះស្រាយបញ្ហាប្រឈមនានា សំដៅពង្រឹងគុណភាពនៃការបង្រៀន និងរៀននៅតាមគ្រឹះស្ថានសិក្សាថ្នាក់មូលដ្ឋាន។ ក្នុងឱកាសនោះ លោកអភិបាលស្រុកតាលោសែនជ័យ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ និងបានដាក់ចេញនូវទិសដៅការងារសំខាន់ៗ ព្រមទាំងជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យអប់រំក្នុងស្រុកតាលោសែនជ័យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ សាយយ័ន្ដ វុន្នីយ៉ា

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ១៨០គ្រួសារ នៅស្រុកក្រគរ
សកម្មភាពអាជ្ញាធរ

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ នាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ១៨០គ្រួសារ នៅស្រុកក្រគរ

លោក ហៀម ឃួន អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៨០គ្រួសារ នៅវត្តសាមគ្គីរង្សី (វត្តទឹកចេញ) ភូមិទានព្រៃ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ និងសមត្ថកិច្ចពាក់ព័ន្ធ បំពាក់កាំមេរ៉ាសុវត្ថិភាពចំនួន ៣២ទីតាំង ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ជូនប្រជាពលរដ្ឋ
សន្តិសុខសង្គម

រដ្ឋបាលស្រុកក្រគរ សហការជាមួយអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍ឃុំទាំង១១ បានបំពាក់ កាំមេរ៉ាសុវត្ថិភាពចំនួន ៣២ទីតាំង ជាពិសេសតាមបណ្តោយផ្លូវជាតិលេខ ៥ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ការទប់ស្កាត់បទល្មើស ឬគ្រោះថ្នាក់ចរាចរណ៍ក្នុងមូលដ្ឋាន។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្តពោធិ៍សាត់
សកម្មភាពថ្នាក់ដឹកនាំ

ឯកឧត្តម កែវ រតនៈ និងឯកឧត្តម ខូយ រីដា អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក្នុងខេត្តពោធិ៍សាត់

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ រួមជាមួយ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ សរុបចំនួន ៩០៦នាក់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦។

មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត