
រដ្ឋបាលស្រុកភ្នំក្រវាញ រៀបចំសណ្ដាប់ធ្នាប់ទីតាំងខ្ចុះ និងចំណតរថយន្តនៅរមណីយដ្ឋានកោះទឹកឱប ត្រៀមទទួលអ្នករត់កម្សាន្តថ្ងៃទី៤ ខាងមុខ
ស្រុកភ្នំក្រវាញ៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានចុះពិនិត្យផ្ទាល់នូវការរៀបចំផ្លាស់ប្តូរទីតាំងខ្ចុះ និងទីតាំងចំណតរថយន្ត នៅរមណីយដ្ឋានកោះទឹកឱប ស្ថិតក្នុងឃុំព្រងិល។ ការចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញនេះ គឺដើម្បីធានាបាននូវរបៀបរៀបរយ សោភ័ណភាព និងភាពងាយស្រួល ក្នុងការត្រៀមលក្ខណៈទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកីឡាករ-កីឡការិនី ដែលនឹងមកចូលរួមក្នុងព្រឹត្តិការណ៍រត់កម្សាន្ត នាថ្ងៃទី០៤ ខែកក្កដា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាពខ្ពស់៕










