ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

ការអភិវឌ្ឍ
ផ្លូវបេតុងខ្សែទី៤ ឆ្លងកាត់សង្កាត់ស្វាយអាត់ និងសង្កាត់លលកស កំពុងជម្រុញការចាក់បេតុងយ៉ាងសកម្ម
ពោធិ៍សាត់៖ យកចិត្តទុកដាក់លើគុណភាពហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារបច្ចេកទេស ដែលកំពុងបន្តរៀបចំចាក់បេតុងយ៉ាងសកម្មនៅលើខ្សែផ្លូវទី៤។
គម្រោងស្ថាបនាផ្លូវបេតុងអាមេខ្សែទី៤នេះ គឺតភ្ជាប់ពីចំណុចអូរស្ដៅ ក្នុងសង្កាត់ស្វាយអាត់ រហូតដល់ចំណុចវត្តវាល ស្ថិតក្នុងសង្កាត់លលកស។ ក្នុងឱកាសចុះពិនិត្យនោះដែរ លោកចៅសង្កាត់បានតាមដានយ៉ាងយកចិត្តទុកដាក់លើបច្ចេកទេស និងស្តង់ដារសំណង់ ដើម្បីធានាឱ្យបាននូវផ្លូវថ្នល់មួយដែលមានគុណភាព រឹងមាំ ប្រើប្រាស់បានយូរអង្វែង ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឱ្យកាន់តែប្រសើរឡើង៕


ការអភិវឌ្ឍ
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យ និងប្រគល់-ទទួលផ្លូវក្រួសក្រហម ១ខ្សែ ប្រវែង ៥,០០០ម៉ែត្រ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ រួមជាមួយក្រុមការងារជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់-ទទួលជាផ្លូវការ នូវផ្លូវក្រួសក្រហមចំនួន ១ខ្សែ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ផ្លូវថ្មីនេះមានប្រវែង ៥,០០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


ការអភិវឌ្ឍ
សម្ពោធសមិទ្ធិផលនៅឃុំស្យាស្រុកកណ្តៀងនិងចែកស្បៀងដល់ប្រជានេសាទក្នុងរដូវបិទនេសាទនៅឃុំកំពង់លួងនិងស្រុកក្រគរ
ឯកឧត្តម បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ និងចែកស្បៀងជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
ដើមឈើជាច្រើនដើមត្រូវបានដាំក្នុងវត្តសូរិយា ក្រោមវត្តមានមន្ទីរធម្មការខេត្ត និងព្រះសង្ឃក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ក្នុងគោលបំណងចូលរួមលើកកម្ពស់សោភ័ណភាព និងបង្កើតបរិស្ថានបៃតងស្រស់បំព្រងនៅក្នុងទីអារាម នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានចុះសហការរៀបចំយុទ្ធនាការដាំដើមឈើនៅក្នុងវត្តសូរិយា ស្ថិតក្នុងក្រុងពោធិ៍សាត់។
សកម្មភាពដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមយ៉ាងសកម្មពីសំណាក់ព្រះមន្ត្រីសង្ឃក្រុងពោធិ៍សាត់ ព្រះចៅអធិការ អាចារ្យ គណៈកម្មការវត្ត ព្រមទាំងក្រុមការងារជំនាញរបស់មន្ទីរផងដែរ។
ការរួមគ្នាលម្អទីសក្ការបូជាដោយការដាំដើមឈើនាពេលនេះ មិនត្រឹមតែជួយបង្កើតជាម្លប់ដ៏ត្រជាក់ និងខ្យល់អាកាសបរិសុទ្ធសម្រាប់ពុទ្ធបរិស័ទដែលមកធ្វើបុណ្យទានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងធំធេងដល់ការថែរក្សាបរិស្ថានធម្មជាតិ និងគម្របបៃតងក្នុងក្រុងពោធិ៍សាត់ទាំងមូលឱ្យកាន់តែមានភាពទាក់ទាញទ្វេឡើង៕


ការអភិវឌ្ឍ
រដ្ឋបាលសង្កាត់បន្ទាយដី បន្តយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ចំនួន ៣៥ដើម នៅតាមបណ្តោយផ្លូវវាងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ដើមី្បចូលរួមលើកកម្ពស់សោភ័ណភាព និងបង្កើតគម្របបៃតងក្នុងក្រុង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលសង្កាត់បន្ទាយដី បានបន្តយុទ្ធនាការដាំកូនឈើ (ប្រភេទដើមក្ងោក) ចំនួន ៣៥ដើម នៅតាមបណ្តោយផ្លូវវាងក្រុងពោធិ៍សាត់។
សកម្មភាពដ៏មានអត្ថន័យនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមផ្ទាល់ពី សមាជិក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកភូមិ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់យ៉ាងសកម្ម។
ការដាំកូនឈើនាពេលនេះ មិនត្រឹមតែជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាជួរដើមឈើផ្កាក្ងោកដ៏ស្រស់ស្អាត ជួយបង្កើនសម្រស់ផ្លូវវាងក្រុងពោធិ៍សាត់ នាពេលអនាគតផងដែរ៕


ការអភិវឌ្ឍ
ភូមិបឹងប្រិ៍យ៍ ទទួលបានគម្រោងស្ថាបនាផ្លូវលំក្រួសក្រហម១ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរ
ការដ្ឋានគម្រោងសាងសង់ផ្លូវលំក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិបឹងប្រិ៍យ៍ ត្រូវបានចាប់ផ្តើមដំណើរការស្ថាបនាហើយ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ខ្សែផ្លូវលំថ្មីនេះមានប្រវែងសរុប ២៧៥ម៉ែត្រ ដែលជាអំណោយផលយ៉ាងខ្លាំងក្នុងការតភ្ជាប់ប្រព័ន្ធគមនាគមន៍នៅមូលដ្ឋាន។ ក្រោយពេលដោះស្រាយ និងស្ថាបនារួចរាល់ ផ្លូវលំក្រួសក្រហមនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងប្រិ៍យ៍ ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងជៀសផុតពីការលំបាកក្នុងរដូវវស្សានេះ៕


ការអភិវឌ្ឍ
ស្ពានបេតុង «ក្រវាញ» សម្រេចបាន ៧៦% ហើយ គ្រោងដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ
លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានស្ថាបនា «ស្ពានក្រវាញ» ដែលជាស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រ និងទទឹង ១០ម៉ែត្រ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
ស្ពាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបច្ចុប្បន្នការសាងសង់សម្រេចលទ្ធផលបាន ៧៦% ហើយ។ តាមផែនការ ស្ពានក្រវាញនេះនឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕


ការអភិវឌ្ឍ
សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ កំពុងដំណើរការចាក់ផ្លូវបេតុងយ៉ាងសកម្ម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ
គម្រោងស្ថាបនាផ្លូវបេតុងថ្មី កំពុងតែដំណើរការចាក់យ៉ាងសកម្ម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ការស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនភាពងាយស្រួល សុវត្ថិភាពក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ៕


ការអភិវឌ្ឍ
ផ្លូវកៅស៊ូប្រវែង ៥គីឡូម៉ែត្រ ចូលទៅកាន់ភូមិចំនួន៤ ក្នុងឃុំអន្លង់ត្នោត ត្រូវបានស្ថាបនារួចរាល់
កាលពីពេលថ្មីៗនេះ ពលរដ្ឋទទួលបានផ្លូវលំកៅស៊ូថ្មីសន្លាង ១ខ្សែ ដែលមានប្រវែងសរុប ៥ គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងលេចចេញជារូបរាងឡើង សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវមួយខ្សែនេះផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អ្នកភូមិចំនួន ៤ រួមមាន ភូមិប៉ប៉ិត ភូមិបន្ទាយក្រង ភូមិឡបាក់ និងភូមិទន្សាយគល់ ស្ថិតក្នុងឃុំអន្លង់ត្នោត (ស្រុកក្រគរ ខេត្តពោធិ៍សាត់) ដែលនាំមកនូវភាពសប្បាយរីករាយ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ៕


ការអភិវឌ្ឍ
ក្រុមហ៊ុន EMAX Electric ទទួលស្វាគមន៍អភិបាលក្រុង-ស្រុក និងអាជីវករមកពីខេត្តពោធិ៍សាត់ជាង ៥០០នាក់ ចូលទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មត្រង់ស្វូរកម្ពុជា
នៅក្នុងឱកាសនោះ បងប្អូនអាជីវករ ក៏ដូចជាថ្នាក់ដឹកនាំក្រុង-ស្រុក បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងសមត្ថភាពរបស់ក្រុមហ៊ុន EMAX Electric ក្នុងការផលិតគ្រឿងបរិក្ខារអគ្គិសនីប្រកបដោយគុណភាព និងស្តង់ដារ សម្រាប់បម្រើឱ្យវិស័យថាមពលនៅក្នុងប្រទេសកម្ពុជា។


ការអភិវឌ្ឍ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យការងារថែទាំផ្លូវជនបទចំនួន ៧ខ្សែ ប្រវែងសរុប ៨៤គីឡូម៉ែត្រ
ក្រុមត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ដែលដឹកនាំដោយលោក អ៊ិន ចាន់រតនៈ អនុប្រធានក្រុម គ.ត.វ ដើម្បីចុះពិនិត្យការងារថែទាំជាប្រចាំលើខ្សែផ្លូវជនបទចំនួន ៧ខ្សែ មានប្រវែងសរុប ៨៤ ០០០ម៉ែត្រ (៨៤គីឡូម៉ែត្រ) ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់។


ការអភិវឌ្ឍ
លោកមេឃុំព្រងិល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងអាមេ ក្នុងភូមិអូរ
ពោធិ៍សាត់៖ លោកមេឃុំព្រងិល រួមជាមួយក្រុមការងារឃុំ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃគម្រោងស្ថាបនាផ្លូវបេតុងអាមេ ស្ថិតនៅចំណុចភូមិអូរ ឃុំព្រងិល (ខ្សែផ្លូវចូលបន្ទាយទាហាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងធានាឱ្យបាននូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឱ្យខ្សែផ្លូវថ្មីនេះមានភាពរឹងមាំ ជាប់បានយូរ សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងក្នុងមូលដ្ឋាន។


ការអភិវឌ្ឍ
សមិទ្ធផលថ្មី! ផ្លូវបេតុងមួយខ្សែទៀតហើយ ត្រូវបានស្ថាបនានៅសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ មូលនិធិអភិវឌ្ឍន៍សង្កាត់បន្ទាយដី បានបើកការដ្ឋានឈូសឆាយ និងស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ ស្ថិតនៅភូមិកែវសុវណ្ណ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ (ខាងជើងជាប់របងវត្តកែវសុវណ្ណ)។
ផ្លូវបេតុងថ្មីនេះ ជាសមិទ្ធផលខ្សែទី២ នៅក្នុងមូលដ្ឋាន ដែលមានទំហំទទឹង ៥ម៉ែត្រ និងបណ្តោយ ១៣៥ម៉ែត្រ។ ការទទួលបានផ្លូវបេតុងថ្មីនេះ បានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិ សម្តែងនូវការត្រេកអរ និងអបអរសាទរយ៉ាងខ្លាំង ព្រោះវាជួយសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។

