
រដ្ឋបាលសង្កាត់បន្ទាយដី បន្តយុទ្ធនាការដាំកូនឈើ (ដើមក្ងោក) ចំនួន ៣៥ដើម នៅតាមបណ្តោយផ្លូវវាងក្រុងពោធិ៍សាត់
ពោធិ៍សាត់៖ ដើមី្បចូលរួមលើកកម្ពស់សោភ័ណភាព និងបង្កើតគម្របបៃតងក្នុងក្រុង នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលសង្កាត់បន្ទាយដី បានបន្តយុទ្ធនាការដាំកូនឈើ (ប្រភេទដើមក្ងោក) ចំនួន ៣៥ដើម នៅតាមបណ្តោយផ្លូវវាងក្រុងពោធិ៍សាត់។ សកម្មភាពដ៏មានអត្ថន័យនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមផ្ទាល់ពី សមាជិក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ សមាជិកភូមិ ព្រមទាំងកម្លាំងប្រជាការពារសង្កាត់យ៉ាងសកម្ម។ ការដាំកូនឈើនាពេលនេះ មិនត្រឹមតែជួយកាត់បន្ថយបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាជួរដើមឈើផ្កាក្ងោកដ៏ស្រស់ស្អាត ជួយបង្កើនសម្រស់ផ្លូវវាងក្រុងពោធិ៍សាត់ នាពេលអនាគតផងដែរ៕











