
សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ កំពុងដំណើរការចាក់ផ្លូវបេតុងយ៉ាងសកម្ម នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ
គម្រោងស្ថាបនាផ្លូវបេតុងថ្មី កំពុងតែដំណើរការចាក់យ៉ាងសកម្ម ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ស្ថិតនៅក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ការស្ថាបនាផ្លូវបេតុងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ បង្កើនភាពងាយស្រួល សុវត្ថិភាពក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ៕










