
ផ្លូវបេតុងខ្សែទី៤ ឆ្លងកាត់សង្កាត់ស្វាយអាត់ និងសង្កាត់លលកស កំពុងជម្រុញការចាក់បេតុងយ៉ាងសកម្ម
ពោធិ៍សាត់៖ យកចិត្តទុកដាក់លើគុណភាពហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន នាថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៦ នេះ លោក សឿន កឿន ចៅសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារបច្ចេកទេស ដែលកំពុងបន្តរៀបចំចាក់បេតុងយ៉ាងសកម្មនៅលើខ្សែផ្លូវទី៤។ គម្រោងស្ថាបនាផ្លូវបេតុងអាមេខ្សែទី៤នេះ គឺតភ្ជាប់ពីចំណុចអូរស្ដៅ ក្នុងសង្កាត់ស្វាយអាត់ រហូតដល់ចំណុចវត្តវាល ស្ថិតក្នុងសង្កាត់លលកស។ ក្នុងឱកាសចុះពិនិត្យនោះដែរ លោកចៅសង្កាត់បានតាមដានយ៉ាងយកចិត្តទុកដាក់លើបច្ចេកទេស និងស្តង់ដារសំណង់ ដើម្បីធានាឱ្យបាននូវផ្លូវថ្នល់មួយដែលមានគុណភាព រឹងមាំ ប្រើប្រាស់បានយូរអង្វែង ក្នុងការសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងពីរឱ្យកាន់តែប្រសើរឡើង៕











