
ផ្លូវកៅស៊ូប្រវែង ៥គីឡូម៉ែត្រ ចូលទៅកាន់ភូមិចំនួន៤ ក្នុងឃុំអន្លង់ត្នោត ត្រូវបានស្ថាបនារួចរាល់
កាលពីពេលថ្មីៗនេះ ពលរដ្ឋទទួលបានផ្លូវលំកៅស៊ូថ្មីសន្លាង ១ខ្សែ ដែលមានប្រវែងសរុប ៥ គីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ និងលេចចេញជារូបរាងឡើង សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ផ្លូវមួយខ្សែនេះផ្តល់ផលប្រយោជន៍ផ្ទាល់ដល់អ្នកភូមិចំនួន ៤ រួមមាន ភូមិប៉ប៉ិត ភូមិបន្ទាយក្រង ភូមិឡបាក់ និងភូមិទន្សាយគល់ ស្ថិតក្នុងឃុំអន្លង់ត្នោត (ស្រុកក្រគរ ខេត្តពោធិ៍សាត់) ដែលនាំមកនូវភាពសប្បាយរីករាយ និងភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗ៕











