
ស្ពានបេតុង «ក្រវាញ» សម្រេចបាន ៧៦% ហើយ គ្រោងដាក់ឱ្យប្រើប្រាស់មុនបុណ្យភ្ជុំបិណ្ឌ
លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមជាមួយលោក និន ស៊ីណាត អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេស បានចុះពិនិត្យវឌ្ឍនភាពការដ្ឋានស្ថាបនា «ស្ពានក្រវាញ» ដែលជាស្ពានបេតុងមានប្រវែង ១៤៤ម៉ែត្រ និងទទឹង ១០ម៉ែត្រ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ ស្ពាននេះដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ពីភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយបច្ចុប្បន្នការសាងសង់សម្រេចលទ្ធផលបាន ៧៦% ហើយ។ តាមផែនការ ស្ពានក្រវាញនេះនឹងត្រូវដាក់ឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ នៅមុនពិធីបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕











