
លោកមេឃុំព្រងិល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងអាមេ ក្នុងភូមិអូរ
ពោធិ៍សាត់៖ លោកមេឃុំព្រងិល រួមជាមួយក្រុមការងារឃុំ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃគម្រោងស្ថាបនាផ្លូវបេតុងអាមេ ស្ថិតនៅចំណុចភូមិអូរ ឃុំព្រងិល (ខ្សែផ្លូវចូលបន្ទាយទាហាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ។ ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដានវឌ្ឍនភាពការងារ និងធានាឱ្យបាននូវគុណភាព ស្របតាមស្តង់ដារបច្ចេកទេស ដើម្បីឱ្យខ្សែផ្លូវថ្មីនេះមានភាពរឹងមាំ ជាប់បានយូរ សម្រាប់បម្រើដល់ផលប្រយោជន៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងក្នុងមូលដ្ឋាន។











