
ភូមិបឹងប្រិ៍យ៍ ទទួលបានគម្រោងស្ថាបនាផ្លូវលំក្រួសក្រហម១ខ្សែ ដើម្បីសម្រួលដល់ការធ្វើដំណើរ
ការដ្ឋានគម្រោងសាងសង់ផ្លូវលំក្រួសក្រហមមួយខ្សែ ស្ថិតនៅក្នុងភូមិបឹងប្រិ៍យ៍ ត្រូវបានចាប់ផ្តើមដំណើរការស្ថាបនាហើយ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ខ្សែផ្លូវលំថ្មីនេះមានប្រវែងសរុប ២៧៥ម៉ែត្រ ដែលជាអំណោយផលយ៉ាងខ្លាំងក្នុងការតភ្ជាប់ប្រព័ន្ធគមនាគមន៍នៅមូលដ្ឋាន។ ក្រោយពេលដោះស្រាយ និងស្ថាបនារួចរាល់ ផ្លូវលំក្រួសក្រហមនេះនឹងជួយសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិបឹងប្រិ៍យ៍ ឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស និងជៀសផុតពីការលំបាកក្នុងរដូវវស្សានេះ៕











