
អភិបាលស្រុកភ្នំក្រវាញ ចុះពិនិត្យ និងប្រគល់-ទទួលផ្លូវក្រួសក្រហម ១ខ្សែ ប្រវែង ៥,០០០ម៉ែត្រ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ រួមជាមួយក្រុមការងារជំនាញថ្នាក់ខេត្ត ថ្នាក់ស្រុក និងអាជ្ញាធរឃុំ បានអញ្ជើញចុះត្រួតពិនិត្យ និងប្រគល់-ទទួលជាផ្លូវការ នូវផ្លូវក្រួសក្រហមចំនួន ១ខ្សែ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះ។ ផ្លូវថ្មីនេះមានប្រវែង ៥,០០០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕











