ព័ត៌មានក្នុងខេត្ត

អាជ្ញាធរស្រុកវាលវែង បញ្ជៀបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈផ្នែកអប់រំ និងសុខាភិបាល
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកវាលវែង បញ្ជៀបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈផ្នែកអប់រំ និងសុខាភិបាល
ពោធិ៍សាត់៖ សាលប្រជុំសាលាស្រុកវាលវែង រដ្ឋបាលស្រុកបានរៀបចំ និងសម្របសម្រួលកិច្ចប្រជុំសិក្ខាសាលាចែករំលែកបទពិសោធន៍ ស្តីពី «ការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន ក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល» តាមប្រព័ន្ធអនឡាញ (Zoom Meeting) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦។ លោក វ៉ាន បុធឿន នាយករងរដ្ឋបាលសាលាស្រុក តំណាង លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានចូលរួម កិច្ចប្រជុំរួមមាន លោកប្រធានការិយាល័យចំណុះរដ្ឋបាលស្រុក, កងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល, អាជ្ញាធរឃុំ, ប្រធានមណ្ឌលសុខភាពទាំង ៥ ក្នុងស្រុក ព្រមទាំង លោកគ្រូ អ្នកគ្រូ ក្នុងមូលដ្ឋានស្រុកវាលវែងទាំងមូល។ អង្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហការរវាងអាជ្ញាធរមូលដ្ឋាន ជាមួយវិស័យអប់រំ និងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងឈានទៅរកការកសាងអង្គភាពគំរូនានាក្នុងស្រុក៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិភាក្សា និងសិក្សាស្វែងយល់ពីតួអង្គពាក់ព័ន្ធនឹងវិវាទក្នុងប្រព័ន្ធសន្តិសុខសង្គម
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សា និងសិក្សាស្វែងយល់ពីតួអង្គពាក់ព័ន្ធនឹងវិវាទក្នុងប្រព័ន្ធសន្តិសុខសង្គម
ក្នុងការចុះមកសិក្សាស្វែងយល់អំពីការអនុវត្តប្រតិបត្តិការរបបសន្ដិសុខសង្គមរបស់សាខា ប.ស.ស.ខេត្ត ទៅលើការផ្ដល់សេវាជូនសមាជិក ប.ស.ស.នាពេលកន្លងមក។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យ វាយតម្លៃ និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ព្រមទាំងទិសដៅការងារបន្ត ក្នុងគោលបំណងបម្រើ និងការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកក្រគរទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយ និងស្ទង់មតិអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាមជាង ២០០នាក់ ក្នុងស្រុកកណ្តៀង
សកម្មភាពអាជ្ញាធរ
ក្រុមការងារក្រសួងអធិការកិច្ច ចុះផ្សព្វផ្សាយ និងស្ទង់មតិអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិក្ខាកាមជាង ២០០នាក់ ក្នុងស្រុកកណ្តៀង
(ពោធិ៍សាត់)៖ លោកស្រី កែវ កេសី អគ្គនាយករង នៃក្រសួងអធិការកិច្ច បានដឹកនាំក្រុមការងារ ចុះរៀបចំសកម្មភាព ស្ទង់មតិ និងចែកសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងស្រុក អាជ្ញាធរឃុំ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធ សរុបចំនួន ២០៧នាក់ ស្រី ៦៣នាក់។ ក្នុងឱកាសនោះ ក្រុមការងារបានចែកជូននូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក និងកម្រងសំណួរស្ទង់មតិ ដើម្បីផ្លាស់ប្តូរ និងប្រមូលនូវមតិយោបល់ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងពង្រឹងការគោរពច្បាប់ចរាចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះស្វែងយល់ពីផលប៉ះពាល់រាំងស្ងួត និងរៀបចំវិធានការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ
សកម្មភាពអាជ្ញាធរ
អាជ្ញាធរក្រុងពោធិ៍សាត់ ចុះស្វែងយល់ពីផលប៉ះពាល់រាំងស្ងួត និងរៀបចំវិធានការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវកសិករ
(ពោធិ៍សាត់)៖ លោក ភោគ សារិទ្ធ អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ សហការជាមួយមន្ត្រីកសិកម្មក្រុង និងមន្ត្រីកសិកម្មសង្កាត់ បានអញ្ជើញចុះពិនិត្យផ្ទាល់លើស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយសារ «ភាពរាំងស្ងួត» ព្រមទាំងពិនិត្យប្រភព និងប្រឡាយទឹកនៅក្នុងមូលដ្ឋាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យដោយផ្ទាល់នាពេលនេះ គឺដើម្បីវាយតម្លៃទំហំខូចខាត និងស្វែងរកដំណោះស្រាយជាបន្ទាន់ ក្នុងការអន្តរាគមន៍នាំទឹកស្រោចស្រព និងសង្គ្រោះស្រូវរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងការខ្វះខាតទឹក ឱ្យបានទាន់ពេលវេលា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកក្រគរ ចុះស្តារ និងរៀបចំសោភណភាពផ្លូវទ្វារទឹកដែលរវើកដោយទឹកជំនន់ ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ចុះស្តារ និងរៀបចំសោភណភាពផ្លូវទ្វារទឹកដែលរវើកដោយទឹកជំនន់ ជូនប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួល
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានអញ្ជើញចុះពិនិត្យសកម្មភាពចាក់ដីបំពេញ និងស្តារផ្លូវទ្វារទឹកដែលត្រូវទឹកជំនន់ហូច្រោះ ខូចខាត ស្ថិតនៅភូមិកណ្តាល ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ការដ្ឋានរៀបចំ និងកែលម្អសោភណភាពផ្លូវ និងស្ទឹងនេះ អនុវត្តដោយក្រុមហ៊ុន ប៉ាលីហួរ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរចេញ-ចូល និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានងាយស្រួល សុវត្ថិភាព និងទាន់ពេលវេលា៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវជូនប្រជាពលរដ្ឋភូមិព្រៃវាំង
សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវជូនប្រជាពលរដ្ឋភូមិព្រៃវាំង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងភូមិ ចុះសម្របសម្រួល និងពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការបែងចែកទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត ស្ថិតនៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះអន្តរាគមន៍ភ្លាមៗនេះ គឺដើម្បីស្វែងរកប្រភពទឹក និងរៀបចំយន្តការបែងចែកទឹកស្រោចស្រពឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយការខូចខាតផលដំណាំស្រូវ និងជួយសម្រាលការលំបាករបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញ ដឹកនាំមន្ត្រីរាជការចុះផ្ទាល់ ចុះសំណេះសំណាលជាមួយអាជីវករ និងពង្រឹងសណ្តាប់ធ្នាប់នៅផ្សារក្រវាញ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញ ដឹកនាំមន្ត្រីរាជការចុះផ្ទាល់ ចុះសំណេះសំណាលជាមួយអាជីវករ និងពង្រឹងសណ្តាប់ធ្នាប់នៅផ្សារក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ ព្រមទាំងពិនិត្យមើលស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់ទូទៅនៅផ្សារក្រវាញ ស្ថិតក្នុងឃុំលាច នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យផ្ទាល់នាឱកាសនោះ គឺដើម្បីពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ការលក់ដូរ បញ្ហាអនាម័យបរិស្ថាន និងកាត់បន្ថយការកកស្ទះ ដើមី្បលើកកម្ពស់សោភណភាពផ្សារ និងសម្រួលដល់ការធ្វើដំណើរចេញ-ចូលទិញទំនិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានរបៀបរៀបរយ និងសុវត្ថិភាព៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកបាកាន ពង្រឹងសន្តិសុខ ស្រោចស្រពដំណាំ និងការផ្តល់សេវាសាធារណៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកបាកាន ពង្រឹងសន្តិសុខ ស្រោចស្រពដំណាំ និងការផ្តល់សេវាសាធារណៈ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែ
នៅក្នុងកិច្ចប្រជុំ អង្គប្រជុំបានផ្តោតលើការងារអាទិភាពសំខាន់ៗចំនួន៥ រួមមាន៖ បន្តពង្រឹងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់បញ្ហាក្មេងទំនើងនៅតាមសាលារៀនឱ្យបានម៉ឺងម៉ាត់, សហការរវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ ដើម្បីសម្អាតអនាម័យ បរិស្ថាន ព្រមទាំងដាំដើមឈើឡើងវិញ និងមើលថែទាំ ស្រោចទឹកឱ្យលូតលាស់បានល្អ, ពង្រឹងការក្តាប់មុខសញ្ញា និងទីតាំងប្រឈម ដើម្បីបង្ក្រាប និងទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទមិនឱ្យកើតមានឡើងវិញ, ជំរុញការនាំទឹក និងបែងចែកទឹកស្រោចស្រពជូនប្រជាពលរដ្ឋឱ្យបានអស់លទ្ធភាព និងសន្សំសំចៃខ្ពស់បំផុត ក្នុងកំឡុងពេលកូនរដូវប្រាំងកំពុងអូសបន្លាយ, ខិតខំពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ រួមមានសេវាអត្រានុកូលដ្ឋាន ការបញ្ជាក់នីត្យានុកូលភាព ការចុះបញ្ជីដីធ្លី និងការធ្វើអត្តសញ្ញាណប័ណ្ណ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ និងសម្រេចបញ្ចូលក្បាលដីលេខ៤៧៧ ទៅក្នុងព្រៃសហគមន៍ភូមិតាកែវក្រោម
សកម្មភាពអាជ្ញាធរ
កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ និងសម្រេចបញ្ចូលក្បាលដីលេខ៤៧៧ ទៅក្នុងព្រៃសហគមន៍ភូមិតាកែវក្រោម
ពោធិ៍សាត់៖ លោក ពាក្យ មនោ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ភូមិតាកែវក្រោម ស្ថិតក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ក្រោមអធិបតីភាពលោក ឪន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមសរុបចំនួន ៦នាក់ ដែលជាតំណាងមកពីមន្ទីររៀបចំដែនដីខេត្ត, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកក្រគរ, អាជ្ញាធរឃុំបឹងកន្ទួត, អាជ្ញាធរភូមិតាកែវ និងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។ ជាលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពសម្រេច ដាក់បញ្ចូលក្បាលដីលេខ៤៧៧ ផ្នែកជ្រុងខាងត្បូង ចូលទៅក្នុងដែនព្រៃសហគមន៍ភូមិតាកែវក្រោម ដើម្បីគ្រប់គ្រង និងអភិរក្សបន្ត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុក ដឹកនាំកិច្ចប្រជុំអនឡាញ ជំរុញការងារអនាម័យ និងការគ្រប់គ្រងសត្វពាហនៈតាមឃុំ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុក ដឹកនាំកិច្ចប្រជុំអនឡាញ ជំរុញការងារអនាម័យ និងការគ្រប់គ្រងសត្វពាហនៈតាមឃុំ
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការសម្អាតអនាម័យ បរិស្ថាន និងការលើកកម្ពស់សោភណភាពតាមឃុំទាំង១១ ព្រមទាំងការផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងសត្វពាហនៈក្នុងមូលដ្ឋាន នាថៃ្ងទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រីជាមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ នៃឃុំទាំង១១ ដើមេ្បីរួមគ្នារៀបចំផែនការសកម្មភាព និងពង្រឹងការអនុវត្តសេចក្តីណែនាំឱ្យមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះណែនាំការកាត់តម្រឹមដើមត្របែកព្រៃតាមដងផ្លូវ និងសម្អាតបរិស្ថានក្នុងឃុំចំនួន៣
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ដឹកនាំក្រុមការងារចុះណែនាំការកាត់តម្រឹមដើមត្របែកព្រៃតាមដងផ្លូវ និងសម្អាតបរិស្ថានក្នុងឃុំចំនួន៣
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាលស្រុកក្រគរ បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីបង្ហាត់បង្ហាញ និងណែនាំបច្ចេកទេសកាត់តែងដកពង្រាយដើមត្របែកព្រៃដែលដុះតាមទ្រូងផ្លូវ ក្នុងភូមិសាស្ត្រឃុំស្នាអន្សា ឃុំអូរសណ្តាន់ និងឃុំបឹងកន្ទួត នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងកែលម្អសោភ័ណភាព បើករបាំងចក្ខុចរាចរណ៍ដើម្បីសុវត្ថិភាពធ្វើដំណើរ និងរួមចំណែកធ្វើអនាម័យបរិស្ថាននៅតាមដងផ្លូវសាធារណៈឱ្យកាន់តែមានរបៀបរៀបរយល្អប្រសើរឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ធាម សុផាត ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ចុះធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ
សកម្មភាពអាជ្ញាធរ
លោក ធាម សុផាត ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ចុះធ្វើអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ
ខេត្តពោធិ៍សាត់៖ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំយុទ្ធនាការចុះធ្វើអនាម័យបរិស្ថានយ៉ាងផុសផុល នៅតាមតំបន់ទីប្រជុំជនស្រុក ស្ថិតក្នុងឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។ សកម្មភាពដ៏មានសារៈសំខាន់នេះ មានការចូលរួមយ៉ាងសកម្មពីសំណាក់ មន្ត្រីរដ្ឋបាលស្រុក អាជ្ញាធរឃុំលាច ក្រុមយុវជនទាំង៤ផែន លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប ដោយបានរួមគ្នាសម្អាត ប្រមូល និងរៀបចំទុកដាក់កាកសំណល់ សំរាម នៅតាមដងផ្លូវ និងទីសាធារណៈ។ យុទ្ធនាការធ្វើអនាម័យនាឱកាសនេះ ធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីស្រឡាញ់បរិស្ថាន ចូលរួមថែរក្សាអនាម័យ និងជាពិសេសគឺដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនស្រុកភ្នំក្រវាញ ឱ្យកាន់តែមានភាពស្អាត ស្រស់បំព្រង និងមានបរិស្ថានរស់នៅល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំបន់នេះផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត