
អភិបាលស្រុកភ្នំក្រវាញ ដឹកនាំមន្ត្រីរាជការចុះផ្ទាល់ ចុះសំណេះសំណាលជាមួយអាជីវករ និងពង្រឹងសណ្តាប់ធ្នាប់នៅផ្សារក្រវាញ
ពោធិ៍សាត់៖ លោក ធាម សុផាត អភិបាល នៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករ ព្រមទាំងពិនិត្យមើលស្ថានភាពអនាម័យ និងសណ្តាប់ធ្នាប់ទូទៅនៅផ្សារក្រវាញ ស្ថិតក្នុងឃុំលាច នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ ការចុះពិនិត្យផ្ទាល់នាឱកាសនោះ គឺដើម្បីពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ការលក់ដូរ បញ្ហាអនាម័យបរិស្ថាន និងកាត់បន្ថយការកកស្ទះ ដើមី្បលើកកម្ពស់សោភណភាពផ្សារ និងសម្រួលដល់ការធ្វើដំណើរចេញ-ចូលទិញទំនិញរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានរបៀបរៀបរយ និងសុវត្ថិភាព៕










