
កិច្ចប្រជុំពិភាក្សាផ្ទៀងផ្ទាត់ និងសម្រេចបញ្ចូលក្បាលដីលេខ៤៧៧ ទៅក្នុងព្រៃសហគមន៍ភូមិតាកែវក្រោម
ពោធិ៍សាត់៖ លោក ពាក្យ មនោ បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ការផ្ទៀងផ្ទាត់ព្រំប្រទល់ព្រៃសហគមន៍ភូមិតាកែវក្រោម ស្ថិតក្នុងឃុំបឹងកន្ទួត ស្រុកក្រគរ ក្រោមអធិបតីភាពលោក ឪន សទ្ធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តពោធិ៍សាត់ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមសរុបចំនួន ៦នាក់ ដែលជាតំណាងមកពីមន្ទីររៀបចំដែនដីខេត្ត, ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុកក្រគរ, អាជ្ញាធរឃុំបឹងកន្ទួត, អាជ្ញាធរភូមិតាកែវ និងខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។ ជាលទ្ធផលផ្លែផ្កានៃកិច្ចប្រជុំ អង្គប្រជុំបានឯកភាពសម្រេច ដាក់បញ្ចូលក្បាលដីលេខ៤៧៧ ផ្នែកជ្រុងខាងត្បូង ចូលទៅក្នុងដែនព្រៃសហគមន៍ភូមិតាកែវក្រោម ដើម្បីគ្រប់គ្រង និងអភិរក្សបន្ត៕










