
អាជ្ញាធរស្រុកតាលោសែនជ័យ ចុះអន្តរាគមន៍ផ្ទាល់ដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវជូនប្រជាពលរដ្ឋភូមិព្រៃវាំង
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរឃុំ និងភូមិ ចុះសម្របសម្រួល និងពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការបែងចែកទឹក ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត ស្ថិតនៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពចុះអន្តរាគមន៍ភ្លាមៗនេះ គឺដើម្បីស្វែងរកប្រភពទឹក និងរៀបចំយន្តការបែងចែកទឹកស្រោចស្រពឱ្យបានទាន់ពេលវេលា សំដៅកាត់បន្ថយការខូចខាតផលដំណាំស្រូវ និងជួយសម្រាលការលំបាករបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋាន៕










