ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកបាកាន បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាការងារអភិវឌ្ឍន៍មូលដ្ឋាន
ក្រុមប្រឹក្សាស្រុកបាកាន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួន នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកបាកាន ក្រោមអធិបតីភាព លោក ខៀវ ចែ ប្រធានក្រុមប្រឹក្សាស្រុកបាកាន និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម សៅ ដារឿន សមាជិកាក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ថ្នាក់ដឹកនាំការិយាល័យ និងអង្គភាពពាក់ព័ន្ធជុំវិញស្រុកផងដែរ។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកវាលវែង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
រដ្ឋបាលស្រុកវាលវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកវាលវែង នៅសាលប្រជុំសាលាស្រុកវាលវែង ក្រោមអធិបតីភាព លោក សូ សាហុង សមាជិកក្រុមប្រឹក្សាស្រុក តំណាង លោកព្រឹទ្ធាចារ្យ អួន យ៉ង់ ប្រធានក្រុមប្រឹក្សាស្រុកវាលវែង នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ដើម្បីពិនិត្យ និងពិភាក្សាលើការងារអភិវឌ្ឍន៍មូលដ្ឋាន
ក្រុមប្រឹក្សាស្រុកភ្នំក្រវាញ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ នៅសាលប្រជុំសាលាស្រុកភ្នំក្រវាញ ក្រោមអធិបតីភាពលោក សោម វិសាល ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងលោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។


សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកក្រគរ ថ្លែងអំណរគុណចំពោះការចូលរួមថែរក្សាសោភ័ណភាព និងបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់បងប្អូនប្រជាពលរដ្ឋនិងភាគីពាក់ព័ន្ធទាំងអស់ក្នុងការថែរក្សានិងកែលម្អសោភ័ណភាពបរិស្ថាននៅតាមបណ្តោយផ្លូវជាតិលេខ ៥៤ ស្ថិតក្នុងភូមិទី៤ ឃុំកំពង់លួង។
សកម្មភាពដ៏មានតម្លៃនេះ មិនត្រឹមតែបង្ហាញពីស្មារតីម្ចាស់ការ និងការស្រលាញ់បរិស្ថានមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវផលប្រយោជន៍ដ៏សំខាន់ រួមមាន៖ ការលើកកម្ពស់សោភ័ណភាពជួយឱ្យបរិវេណតាមដងផ្លូវមានភាពបៃតង ស្អាត និងមានរបៀបរៀបរយគួរឱ្យចង់គយគន់, ការបង្កើតបរិស្ថានរស់នៅល្អប្រសើរកាត់បន្ថយការបំពុល និងសំណល់ផ្សេងៗ ដែលនាំឱ្យសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ, ធានាសុវត្ថិភាពចរាចរណ៍ការសម្អាត និងរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ជួយឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
រដ្ឋបាលស្រុកក្រគរ សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ស្មារតីសហការ និងការស្រលាញ់បរិស្ថានមួយនេះ នឹងបន្តរក្សា ក៏ដូចជាផុសផុល រីករាលដាលកាន់តែខ្លាំងក្លាថែមទៀត ដើម្បីសហគមន៍យើងទាំងអស់គ្នា៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង ចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ក្នុងស្រុកបាកាន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា (អ.ស.ក) ស្រុកបាកាន បានអញ្ជើញចុះបើកផ្តល់ថវិកាបេឡាមរណសង្គ្រោះ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយផ្ទាល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន ២គ្រួសារ ស្ថិតក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
គ្រួសារសពអតីតយុទ្ធជនដែលទទួលបានថវិកានាឱកាសនេះ រួមមាន៖ គ្រួសារសព លោក សាមិត្ត ទ្រី រស់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន, គ្រួសារសព លោកស្រី យិត ទៀងលេង រស់នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ដោយក្នុងគ្រួសារសពនីមួយៗ ទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន ៤,០០០,០០០ រៀល។
លោក ឆាយ គឹមម៉ុង បានសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារសព និងបានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ លោកអភិបាលស្រុក ក៏បានគូសបញ្ជាក់ថា ថវិកាបេឡាមរណសង្គ្រោះនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមអតីតយុទ្ធជន ដើម្បីជួយសម្រាលបន្ទុក និងដោះស្រាយជីវភាពគ្រួសារសព ឆ្លើយតបទៅនឹងគុណបំណាច់របស់អតីតយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិនាពេលកន្លងមក៕


សកម្មភាពអាជ្ញាធរ
លោក ធាង ឡេង អភិបាលស្រុកវាលវែង ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវ ដាក់លូរំដោះទឹក និងការរៀបចំទំនប់បង្ហៀរទឹកនៅតំបន់ «ទឹកធ្លាក់ថ្មចាំង»
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារបច្ចេកទេសថ្នាក់ស្រុក និងអាជ្ញាធរឃុំ ចុះពិនិត្យមើលដំណើរការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការរៀបចំរមណីយដ្ឋាន ស្ថិតនៅចំណុច «ទឹកធ្លាក់ថ្មចាំង» ក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
សកម្មភាពចុះពិនិត្យនាឱកាសនោះ រួមមាន ៖ ការពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសាងសង់ផ្លូវចំនួន ១ខ្សែ, ការដំឡើង និងរៀបចំប្រព័ន្ធលូរំដោះទឹក ដើម្បីការពារការលិចលង់ និងធានានិរន្តរភាពផ្លូវ, ការត្រួតពិនិត្យ និងរៀបចំទំនប់បង្ហៀរទឹក សម្រាប់រក្សាប្រភពទឹកទុកជាកន្លែងកម្សាន្ត។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព កែប្រែតំបន់ «ទឹកធ្លាក់ថ្មចាំង» ឱ្យក្លាយជាចំណុចទាក់ទាញទេសចរណ៍ដ៏មានប្រជាប្រិយភាព និងបង្កភាពងាយស្រួលក្នុងការធ្វើដំណើរជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តនៅក្នុងស្រុកវាលវែង ព្រមទាំងរួមចំណែកបង្កើតប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ូ ឆៃ ចុះពិនិត្យការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង តាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលការដ្ឋានសាងសង់ស្ថានីយអង់តែនទូរសព្ទចំនួន ២កន្លែង ដោយផ្ទាល់ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។
ការសាងសង់ស្ថានីយអង់តែនទាំង ២កន្លែងនេះ រួមមាន ទី១ ស្ថិតនៅចំណុចផ្លូវអន្ទង់អាំង និងទី២ ស្ថិតនៅតំបន់រមណីយដ្ឋានទឹកធ្លាក់ដាតូច។ គម្រោងសាងសង់អង់តែនទូរសព្ទទាំងពីរនេះ បានអនុវត្តឡើងដោយប្រើប្រាស់កញ្ចប់ថវិការបស់ «មូលនិធិកាតព្វកិច្ចសេវាសាកល (USO)» ក្នុងគោលបំណងពង្រីក និងពង្រឹងគុណភាពសេវាទូរគមនាគមន៍ឱ្យកាន់តែមានគ្របដណ្តប់ទូលំទូលាយ។
ក្នុងឱកាសចុះពិនិត្យនោះ លោកប្រធានមន្ទីរ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេស និងបានណែនាំឱ្យក្រុមហ៊ុនសាងសង់ត្រូវប្រកាត់ខ្ជាប់នូវបទដ្ឋានបច្ចេកទេស ធានាគុណភាព និងសុវត្ថិភាពជាចម្បង។
ការបំពាក់ស្ថានីយអង់តែននៅតំបន់នេះ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការទំនាក់ទំនងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរតាមផ្លូវជាតិលេខ៥៥ និងមកកម្សាន្តនៅតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងស្រុកវាលវែងផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋ រៀបចំពិធីសែនអ្នកតា «គង បេង» ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុកបាកាន បានដឹកនាំមន្ត្រីរាជការ អាជ្ញាធរឃុំមេទឹក កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករ រៀបចំពិធីសែនព្រេនបូជាជូនដល់អ្នកតា «គង បេង» ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ពិធីសែនព្រេនតាមទំនៀមទម្លាប់ប្រពៃណីនេះ ត្រូវ បានរៀបចំឡើងក្នុងគោលបំណងដើម្បីបួងសួងដល់បារមីថែរក្សាទឹកដីអ្នកតា «គង បេង» ជួយបីបាច់ថែរក្សា ឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន ភាពត្រជាក់ត្រជុំ និងទទួលបានផលដំណាំទិន្នផលល្អ ព្រមទាំងជួយរំលត់នូវរាល់ឧបទ្រពចង្រៃផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកបាកាន។
ពិធីនេះមិនត្រឹមតែជាការគោរពបូជាតាមជំនឿសាសនា និងប្រពៃណីដូនតា នៅក្នុងមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញអំពីស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងការរួមគ្នារក្សាទំនៀមទម្លាប់ដ៏ល្អរបស់មូលដ្ឋាន និងកសាងបរិយាកាសសុខសន្តិភាព និងសិរីសួស្តី ក្នុងសហគមន៍ទាំងមូលផងដែរ៕


សកម្មភាពអាជ្ញាធរ
លោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋ ៣គ្រួសារ ក្នុងឃុំមេទឹក
ពោធិ៍សាត់៖ លោក ឆាយ គឹមម៉ុង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាកាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពជីវភាពរស់នៅជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ៣គ្រួសារ ស្ថិតនៅក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកអភិបាលស្រុក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ព្រមទាំងបានសម្តែងនូវការព្រួយបារម្ភ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីជួយសម្រាលការលំបាកចំពោះមុខ លោក ឆាយ គឹមម៉ុង ក៏បានឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់មួយចំនួន ជូនដល់គ្រួសារទាំង ៣ សម្រាប់ជួយទ្រទ្រង់ និងដោះស្រាយជីវភាពប្រចាំថ្ងៃជាបណ្តោះអាសន្ន។
សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ស្ទើរគ្រប់ពេលវេលារបស់អាជ្ញាធរស្រុកបាកាន និងអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ក្នុងការចុះជួយសម្រាលទុក្ខធុរៈ និងនៅក្បែរប្រជាពលរដ្ឋជានិច្ច ជាពិសេសគ្រួសារដែលជួបការលំបាកក្នុងជីវភាពរស់នៅ៕


សកម្មភាពអាជ្ញាធរ
នគរបាលរដ្ឋបាលទាំង ៦ឃុំ ក្នុងស្រុកភ្នំក្រវាញ ចុះប្រគល់សៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ
ពោធិ៍សាត់៖ កម្លាំងជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៦ឃុំ ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានបន្តខិតខំពង្រឹងការអនុវត្តភារកិច្ចបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានចុះផ្ទាល់តាមខ្នងផ្ទះ ដើម្បីប្រគល់សៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) ព្រមទាំងចុះថត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការចុះផ្តល់សេវាដល់ខ្នងផ្ទះនេះ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរា ជនពិការ និងបងប្អូនដែលរវល់ប្រកបរបរទទួលទាន ឱ្យទទួលបានឯកសាររដ្ឋបាលសំខាន់ៗយកទៅប្រើប្រាស់តាមតម្រូវការចាំបាច់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានទាន់ពេលវេលា។
សកម្មភាពដ៏មានន័យនេះ ទទួលបានការអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់កម្លាំងនគរបាល ក្នុងការខិតខំផ្តល់សេវាសាធារណៈប្រកបដោយភាពស្និទ្ធស្នាល ឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំស្រុកក្រគរ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈម
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារជាមួយ លោក លោកស្រី អភិបាលរងស្រុក ដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារ ព្រមទាំងលើកយកបញ្ហាប្រឈមនានាមកពិភាក្សាដោះស្រាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាកង្វល់ និងឧបសគ្គដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចតាមវិស័យនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងឈានទៅកំណត់ទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
ឱកាសនោះ លោក អ៊ន សុផល្លា បានកោតសរសើរដល់ក្រុមការងារថ្នាក់ដឹកនាំស្រុកដែលបានខិតខំបំពេញភារកិច្ច និងបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងជម្រុញការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកក្រគរ សហការជាមួយអាជ្ញាធរឃុំទាំង៣ ចុះកាត់តែងដើមឈើ និងដើមត្របែកព្រៃតាមបណ្ដោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលសាលាស្រុក សហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំត្នោតជុំ ឃុំបឹងកន្ទួត និងឃុំអូរសណ្តាន់ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះធ្វើសកម្មភាពកាត់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិលេខ៥ និងដើមឈើផ្សេងៗតាមចិញ្ចើមផ្លូវជាតិ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ លើកកម្ពស់សោភណភាពដងផ្លូវឱ្យមានភាពស្រស់ស្អាត ព្រមទាំងកាត់បន្ថយឧបសគ្គបាំងទស្សនវិស័យរបស់អ្នកបើកបរ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៥។
សកម្មភាពនេះទទួលបានការគាំទ្រ និងសហការយ៉ាងល្អពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ក្នុងស្មារតីរួមគ្នាបម្រើផលប្រយោជន៍សាធារណៈ និងសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥៤
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះធ្វើការសម្អាតអនាម័យ បរិស្ថាន លើកកម្ពស់សោភណភាព និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះបានធ្វើឡើងតាមបណ្ដោយផ្លូវជាតិលេខ៥៤ ដោយចាប់ផ្តើមពីចំណុចផ្សារសាមគ្គីក្រគរ រហូតដល់ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីប្រជុំជន សម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះសម្បែង និងការរស់នៅឱ្យមានរបៀបរៀបរយល្អ ប្រកបដោយសុខមាលភាព និងបរិស្ថានបៃតង៕

