
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥៤
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះធ្វើការសម្អាតអនាម័យ បរិស្ថាន លើកកម្ពស់សោភណភាព និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។ ប្រតិបត្តិការនេះបានធ្វើឡើងតាមបណ្ដោយផ្លូវជាតិលេខ៥៤ ដោយចាប់ផ្តើមពីចំណុចផ្សារសាមគ្គីក្រគរ រហូតដល់ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីប្រជុំជន សម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះសម្បែង និងការរស់នៅឱ្យមានរបៀបរៀបរយល្អ ប្រកបដោយសុខមាលភាព និងបរិស្ថានបៃតង៕









