ព័ត៌មានក្នុងខេត្ត

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់លលកស និងភូមិជំរុំសៀម ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
នយោបាយ
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់លលកស និងភូមិជំរុំសៀម ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់លលកស រួមជាមួយលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិជំរុំសៀម ព្រមទាំងសហការី បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ ការចុះជួបសំណេះសំណាលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខជាក់ស្តែង និងពង្រឹងភាពជិតស្និទ្ធរវាងអាជ្ញាធរជាមួយប្រជាពលរដ្ឋ។ នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ថ្នាក់ដឹកនាំ និងក្រុមការងារក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចជាកាដូកំដរដៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដោយក្នុងមួយគ្រួសារទទួលបាន៖ សារ៉ុង ចំនួន ១ សាប៊ូ ចំនួន ១ កញ្ចប់ (ថង់) និងប្រជាការពារទទួលបានអាយកូមសម្រាប់បំរើការងារក្នុងភូមិផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋមន្ត្រី កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងការកសាងសមត្ថភាព យុវជនជំនាន់ក្រោយ តាមរយៈវេទិកា រួមគ្នាដើម្បីអនាគត
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋមន្ត្រី កែវ រតនៈ បង្ហាញចក្ខុវិស័យអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងការកសាងសមត្ថភាព យុវជនជំនាន់ក្រោយ តាមរយៈវេទិកា រួមគ្នាដើម្បីអនាគត
ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានបង្ហាះចក្ខុវិស័យអភិវឌ្ឍន៍ខេត្តនិងកសាងសមត្ថភាពយុវជន ជាពិសេសសិស្សានុសិស្ស រួមគ្នាដើម្បីអនាគត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្ក្រាបបទល្មើសនេសាទស្បៃមុងជាង ១,០០០ម៉ែត្រ
កសិកម្ម
ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្ក្រាបបទល្មើសនេសាទស្បៃមុងជាង ១,០០០ម៉ែត្រ
ពោធិ៍សាត់៖ លោក ភុន សុវណ្ណា នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ បានដឹកនាំក្រុមការងារ រួមមាននាយផ្នែករដ្ឋបាលជលផលក្រគរ និងនាយសង្កាត់រដ្ឋបាលជលផលកំពង់លួង សហការជាមួយគណ:បញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំដោយលោក គឺ គឹមណូ អភិបាលរងស្រុក បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះ មានការចូលរួមពី លោក កុល ចាន់ដារ៉ា នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និងកងរាជអាវុធហត្ថស្រុកក្រគរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ១៦ នាក់ និងកាណូតចំនួន ៤ គ្រឿង ចុះពិនិត្យចាប់ពីចំណុចមុខកំពង់លួង ដល់មុខភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ។ ជាលទ្ធផល ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះបង្ក្រាបបានចំនួន ១ករណី ដោយដកហូត និងបំផ្លាញចោលនូវវត្ថុតាងរួមមាន៖ របាំងស្បៃមុង ចំនួន ១២ ខ្សែ (ប្រវែង ១.៣៥០ ម៉ែត្រ), លូកងស្បៃមុង ចំនួន ១២ មាត់ និង ផលត្រី៖ ចំនួន ៦ គីឡូក្រាម ត្រូវបានចាក់លែងចូលទៅក្នុងធម្មជាតិវិញ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ផ្សព្វផ្សាយគម្រោង «EMPOWER» ជួយលើកកម្ពស់ជីវភាពពលរដ្ឋជិត ១,០០០នាក់ នៅស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ
មន្ទីរកសិកម្មខេត្តពោធិ៍សាត់ ផ្សព្វផ្សាយគម្រោង «EMPOWER» ជួយលើកកម្ពស់ជីវភាពពលរដ្ឋជិត ១,០០០នាក់ នៅស្រុកបាកាន
ពោធិ៍សាត់៖ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅសាលាស្រុកបាកាន កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទី នរិន្ទ រដ្ឋលេខាធិការប្រចាំការក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាកាន ព្រមទាំង លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជិត ១,០០០នាក់។ គម្រោង EMPOWER នេះ នឹងផ្តោតការយកចិត្តទុកដាក់គាំទ្រដល់ប្រជាពលរដ្ឋក្រីក្រនៅក្នុងតំបន់គោលដៅនៃឃុំចំនួន៣ គឺ ឃុំខ្នារទទឹង ឃុំត្រពាំងជង និងឃុំស្នាមព្រះ ដោយជំរុញលើសកម្មភាពផលិតកម្មចំនួន២ សំខាន់ៗ រួមមាន៖ ការដាំបន្លែផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែ។ ក្នុងឱកាសនោះ ក្រុមការងារក៏បានធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណ្ណព័ត៌មានរបស់គម្រោងទៅដល់ប្រជាពលរដ្ឋផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមអនុវត្តគម្រោងឱ្យទទួលបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បើកវេទិកាសំណេះសំណាលជាមួយយុវជនគណបក្សខេត្តពោធិ៍សាត់ រួមគ្នាការពារអធិបតេយ្យជាតិ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បើកវេទិកាសំណេះសំណាលជាមួយយុវជនគណបក្សខេត្តពោធិ៍សាត់ រួមគ្នាការពារអធិបតេយ្យជាតិ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថល
ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់ ឯកឧត្តម បណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តពោធិ៍សាត់ ប្រមាណ១,៣០០នាក់។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពរួមគ្នាដាំកូនឈើ និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅពហុកីឡដ្ឋានសម្តេចតេជោ
បរិស្ថាន
សកម្មភាពរួមគ្នាដាំកូនឈើ និងរើសសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ឆ្ពោះទៅពហុកីឡដ្ឋានសម្តេចតេជោ
ស្រុកក្រគរ៖ មន្ត្រីរដ្ឋបាលស្រុកក្រគរ បានរួមគ្នាដាំកូនឈើ និងចុះសម្អាតបរិស្ថាន ដើម្បលើកកម្ពស់សោភ័ណភាពតាមបណ្តោយផ្លូវជាតិលេខ៥ នាថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ។ សកម្មភាពនេះ បានធ្វើឡើងចាប់ពីចំណុចក្លោងទ្វារវត្តសម្តេចយស រហូតដល់ពហុកីឡដ្ឋានថ្មី ស្ថិតក្នុងភូមិសាស្ត្រឃុំតាមបណ្តោយផ្លូវជាតិលេខ៥។ ក្រៅពីការប្រមូល និងវេចខ្ចប់សំរាមឱ្យមានរបៀបរៀបរយ ក្រុមការងារក៏បានដាំកូនឈើបន្ថែមនៅតាមបណ្តោយផ្លូវជាតិ ដើម្បីបង្កើនគម្របបៃតង ផ្តល់ម្លប់ និងកាត់បន្ថយកម្តៅ បង្កើតបានជាបរិស្ថានរស់នៅប្រកបដោយភាពស្រស់បំព្រងសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំណើរផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ពិតជាសមិទ្ធផលដ៏អស្ចារ្យ និងជាមោទនភាពថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល!
ការអភិវឌ្ឍ
ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ពិតជាសមិទ្ធផលដ៏អស្ចារ្យ និងជាមោទនភាពថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល!
ពហុកីឡដ្ឋានសម្តេចតេជោក្រគរ ពិតជាសមិទ្ធផលដ៏អស្ចារ្យ និងជាមោទនភាពថ្មីមួយសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ទាំងមូល! ជាមួយនឹងទំហំផ្ទៃដីដ៏ធំល្វឹងល្វើយរហូតដល់ទៅជាង ២៥ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំស្នាអន្សា ទីតាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់បម្រើឱ្យវិស័យកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជា៖ មជ្ឈមណ្ឌលសុខភាព និងកម្សាន្ត៖ ជាទីតាំងដ៏ស្រឡះល្អសម្រាប់បងប្អូនប្រជាពលរដ្ឋមកហាត់ប្រាណ រត់ រដើរ កម្សាន្ត និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៅពេលព្រឹក និងពេលល្ងាច។ បេះដូងបៃតងថ្មី៖ ផ្សារភ្ជាប់ទៅនឹងសកម្មភាពដាំកូនឈើរបស់មន្ត្រីរដ្ឋបាលស្រុកនាពេលថ្មីៗនេះ តំបន់ជុំវិញពហុកីឡដ្ឋាននេះនឹងក្លាយជាតំបន់បៃតងដ៏ទាក់ទាញ និងមានសោភ័ណភាពស្រស់បំព្រង។ កន្លែងរៀបចំទិវាសំខាន់ៗ៖ ផ្ទៃដីដ៏ធំនេះផ្តល់លទ្ធភាពខ្ពស់ក្នុងការរៀបចំកម្មវិធីប្រកួតកីឡាខ្នាតធំ ពិព័រណ៍ ឬព្រឹត្តិការណ៍វប្បធម៌នានាប្រចាំខេត្ត។ ទិដ្ឋភាពដ៏ធំទូលាយ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបនេះ ពិតជាបានលើកមុខមាត់ស្រុកក្រគរឱ្យកាន់តែលេចធ្លោខ្លាំងឡើង៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ
សកម្មភាពអាជ្ញាធរ
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ
សកម្មភាពក្រុមការងារសំអាតអនាម័យបរិស្ថាន នៃរដ្ឋបាលស្រុកក្រគរ បានធ្វើការកាត់ស្មៅតាមទ្រូងផ្លូវ និងប្រមូលសំរាមតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រស្រុកក្រគរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការដោះលែងពស់ថ្លាន់មួយក្បាល ចូលទៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
កសិកម្ម
សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការដោះលែងពស់ថ្លាន់មួយក្បាល ចូលទៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា
ពោធិ៍សាត់៖ សង្កាត់រដ្ឋបាលព្រៃឈើព្រងិល សហការជាមួយគណៈកម្មការសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា បានធ្វើការដោះលែងសត្វពស់ថ្លាន់មួយក្បាល ទម្ងន់ ១៥គីឡូក្រាម ឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ ពស់ថ្លាន់មួយក្បាលនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ និងចាប់បាននៅក្នុងភូមិ រួចក៏បានស្ម័គ្រចិត្តប្រគល់ជូនគណៈកម្មការសហគមន៍ ដើម្បីយកទៅដោះលែង។ សកម្មភាពដោះលែងនេះ ត្រូវបានធ្វើឡើងដោយមានសមាសភាពចូលរួមចំនួន ៤នាក់ ត្រង់ចំណុចតំបន់ជ្រោះជ្រៅ ស្ថិតនៅក្នុងសហគមន៍ព្រៃឈើភូមិអូរបាក់ត្រា ដើម្បីធានាសុវត្ថិភាព និងការរស់រានមានជីវិតរបស់សត្វព្រៃប្រភេទនេះបន្តទៀត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ឌិត ទីណា ជំរុញឱ្យអនុវត្តគម្រោង EMPOWER ប្រកបដោយបុរេសកម្ម ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងភាពធន់របស់កសិករ
កសិកម្ម
ឯកឧត្តម ឌិត ទីណា ជំរុញឱ្យអនុវត្តគម្រោង EMPOWER ប្រកបដោយបុរេសកម្ម ដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងភាពធន់របស់កសិករ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកប្រធានមន្ទីរកសិកម្ម បានចូលរួមក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់ (EMPOWER) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ឱ្យប្តេជ្ញាចិត្តរួមគ្នាដាក់ចេញនូវធនធាន និងមធ្យោបាយរួម ដើម្បីអនុវត្តគម្រោងនេះប្រកបដោយភាពបុរេសកម្ម។ ឯកឧត្តមបានសង្កត់ធ្ងន់លើការយល់ច្បាស់ពីគោលដៅ ការរៀបចំផែនការអាជីវកម្មជូនកសិករ និងការអនុវត្តឱ្យមានប្រសិទ្ធភាព លឿនរហ័ស សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្រុងពោធិ៍សាត់ ចុះពិនិត្យអនាម័យសាច់សត្វសរុប ១០៨កន្លែង នៅផ្សារភួពុយ និងផ្សារថ្មីពោធិ៍សាត់
កសិកម្ម
ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្រុងពោធិ៍សាត់ ចុះពិនិត្យអនាម័យសាច់សត្វសរុប ១០៨កន្លែង នៅផ្សារភួពុយ និងផ្សារថ្មីពោធិ៍សាត់
ពោធិ៍សាត់៖ លោក ប៊ិន ស៊ិនណារ៉ា ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគុណភាព និងអនាម័យសាច់សត្វ-ផលិតផលសត្វ ចេញពីសត្តឃាតដ្ឋាន នៅផ្សារភួពុយ និងផ្សារថ្មីពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពសាច់គ្រប់ប្រភេទ គោ ក្របី ជ្រូក បក្សី ស៊ុត ព្រមទាំងណែនាំអាជីវករអំពីអនាម័យទីតាំង សម្ភារៈលក់ដូរ និងជំរុញការចូលរួមក្នុងគោលនយោបាយ បរិស្ថានស្អាត របស់រដ្ឋបាលខេត្ត។ ជាលទ្ធផល ក្រុមការងារបានចុះពិនិត្យ និងអប់រំណែនាំតូបលក់សរុបចំនួន ១០៨កន្លែង ក្នុងនោះរួមមាន៖ -ផ្សារភួពុយ (៤៦កន្លែង)៖ សាច់គោ-ក្របី ១០, សាច់ជ្រូក ២៨, បក្សី ៤ និងស៊ុត ៤កន្លែង។ -ផ្សារថ្មីពោធិ៍សាត់ (៦២កន្លែង)៖ សាច់គោ-ក្របី ១៦, សាច់ជ្រូក ៣០, បក្សី ៩ និងស៊ុត ៧កន្លែង។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សម្រស់បៃតងអមផ្កាត្របែកព្រៃរីកស្គុះស្គាយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
ទេសចរណ៍
សម្រស់បៃតងអមផ្កាត្របែកព្រៃរីកស្គុះស្គាយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បច្ចុប្បន្ន បណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ កំពុងបង្ហាញសម្រស់យ៉ាងស្រស់បំព្រង ដោយរំលេចទៅដោយភាពបៃតង និងផ្កាត្របែកព្រៃរីកស្គុះស្គាយ ខណៈផ្កាក្ងោកក៏ត្រៀមនឹងបង្អួតសម្រស់បន្ថែមក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីទេសភាពធម្មជាតិនាពេលថ្ងៃ នៅពេលរាត្រីដងវិថីនេះក៏មានភាពទាក់ទាញយ៉ាងខ្លាំង តាមរយៈការបំពាក់ភ្លើងសូឡាភ្លឺចិញ្ចែងចិញ្ចាចប្រកបដោយសណ្តាប់ធ្នាប់។ ភាពរីកចម្រើន និងបរិស្ថានស្អាតប្លែកភ្នែកនេះ គឺកើតចេញពីការយកចិត្តទុកដាក់ដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើកវេទិកាពិភាក្សាជាមួយយុវជនបក្សខេត្តពោធិ៍សាត់ ជាង ១,៣០០នាក់
នយោបាយ
ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញបើកវេទិកាពិភាក្សាជាមួយយុវជនបក្សខេត្តពោធិ៍សាត់ ជាង ១,៣០០នាក់
ពោធិ៍សាត់៖ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងបើកវេទិកាពិភាក្សាជាមួយសមាជិក សមាជិកាយុវជនគណបក្សខេត្តពោធិ៍សាត់ ប្រមាណ ១,៣០០នាក់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់។ ពិធីនេះក៏មានការចូលរួមពី ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល និងគ្រប់ជាន់ថ្នាក់ទូទាំងខេត្តពោធិ៍សាត់។ គួរបញ្ជាក់ថា នេះជាលើកទី៣ ហើយដែលវេទិកាសំណេះសំណាល និងពិភាក្សានេះត្រូវបានរៀបចំឡើង ដោយបន្តបទពិសោធន៍តាំងពីសម័យកាលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មិនទាន់ជានាយករដ្ឋមន្ត្រី ដែលនេះស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងជាប់ជាប្រចាំរបស់សម្តេចចំពោះការងារយុវជន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត