
សម្រស់បៃតងអមផ្កាត្របែកព្រៃរីកស្គុះស្គាយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ បច្ចុប្បន្ន បណ្តោយផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ កំពុងបង្ហាញសម្រស់យ៉ាងស្រស់បំព្រង ដោយរំលេចទៅដោយភាពបៃតង និងផ្កាត្របែកព្រៃរីកស្គុះស្គាយ ខណៈផ្កាក្ងោកក៏ត្រៀមនឹងបង្អួតសម្រស់បន្ថែមក្នុងពេលឆាប់ៗខាងមុខ។ ក្រៅពីទេសភាពធម្មជាតិនាពេលថ្ងៃ នៅពេលរាត្រីដងវិថីនេះក៏មានភាពទាក់ទាញយ៉ាងខ្លាំង តាមរយៈការបំពាក់ភ្លើងសូឡាភ្លឺចិញ្ចែងចិញ្ចាចប្រកបដោយសណ្តាប់ធ្នាប់។ ភាពរីកចម្រើន និងបរិស្ថានស្អាតប្លែកភ្នែកនេះ គឺកើតចេញពីការយកចិត្តទុកដាក់ដឹកនាំរបស់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការគាំទ្រយ៉ាងពេញទំហឹងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់៕











