
ការិយាល័យផលិតកម្ម និងបសុព្យាបាល ក្រុងពោធិ៍សាត់ ចុះពិនិត្យអនាម័យសាច់សត្វសរុប ១០៨កន្លែង នៅផ្សារភួពុយ និងផ្សារថ្មីពោធិ៍សាត់
ពោធិ៍សាត់៖ លោក ប៊ិន ស៊ិនណារ៉ា ប្រធានស្តីទីការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគុណភាព និងអនាម័យសាច់សត្វ-ផលិតផលសត្វ ចេញពីសត្តឃាតដ្ឋាន នៅផ្សារភួពុយ និងផ្សារថ្មីពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យគុណភាពសាច់គ្រប់ប្រភេទ គោ ក្របី ជ្រូក បក្សី ស៊ុត ព្រមទាំងណែនាំអាជីវករអំពីអនាម័យទីតាំង សម្ភារៈលក់ដូរ និងជំរុញការចូលរួមក្នុងគោលនយោបាយ បរិស្ថានស្អាត របស់រដ្ឋបាលខេត្ត។ ជាលទ្ធផល ក្រុមការងារបានចុះពិនិត្យ និងអប់រំណែនាំតូបលក់សរុបចំនួន ១០៨កន្លែង ក្នុងនោះរួមមាន៖ -ផ្សារភួពុយ (៤៦កន្លែង)៖ សាច់គោ-ក្របី ១០, សាច់ជ្រូក ២៨, បក្សី ៤ និងស៊ុត ៤កន្លែង។ -ផ្សារថ្មីពោធិ៍សាត់ (៦២កន្លែង)៖ សាច់គោ-ក្របី ១៦, សាច់ជ្រូក ៣០, បក្សី ៩ និងស៊ុត ៧កន្លែង។











