
ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់លលកស និងភូមិជំរុំសៀម ដើម្បីសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ
ពោធិ៍សាត់៖ លោក ហេង សុភាណា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានសង្កាត់លលកស រួមជាមួយលោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មាន និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានភូមិជំរុំសៀម ព្រមទាំងសហការី បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។ ការចុះជួបសំណេះសំណាលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ ចំពោះជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខជាក់ស្តែង និងពង្រឹងភាពជិតស្និទ្ធរវាងអាជ្ញាធរជាមួយប្រជាពលរដ្ឋ។ នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ថ្នាក់ដឹកនាំ និងក្រុមការងារក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍បន្តិចបន្តួចជាកាដូកំដរដៃ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋយើង ដោយក្នុងមួយគ្រួសារទទួលបាន៖ សារ៉ុង ចំនួន ១ សាប៊ូ ចំនួន ១ កញ្ចប់ (ថង់) និងប្រជាការពារទទួលបានអាយកូមសម្រាប់បំរើការងារក្នុងភូមិផងដែរ៕











