ព័ត៌មានក្នុងខេត្ត

រដ្ឋបាលស្រុកភ្នំក្រវាញ ចុះដាំ និងតុបតែងដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពនៅទំនប់បង្ហៀរទឹកឈើតោក
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកភ្នំក្រវាញ ចុះដាំ និងតុបតែងដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពនៅទំនប់បង្ហៀរទឹកឈើតោក
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកភ្នំក្រវាញ រួមជាមួយអាជ្ញាធរឃុំ ចុះរៀបចំតុបតែង និងដាំដើមឈើបន្ថែម នៅតំបន់ទំនប់បង្ហៀរទឹកឈើតោក ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតបរិស្ថានបៃតង និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅតំបន់ទំនប់បង្ហៀរទឹកឈើតោកកាន់តែច្រើនឡើង ព្រមទាំងរួមចំណែកក្នុងការថែរក្សាការពារបរិស្ថានធម្មជាតិនៅក្នុងមូលដ្ឋានផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវស្រែធម្មជាតិគ្មានគីមី «ចំប៉ីស៧០» ដែលត្រៀមនឹងប្រមូលផលក្នុងពេលឆាប់ៗ
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវស្រែធម្មជាតិគ្មានគីមី «ចំប៉ីស៧០» ដែលត្រៀមនឹងប្រមូលផលក្នុងពេលឆាប់ៗ
ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យមើលការបង្កបង្កើនផលស្រូវស្រែធម្មជាតិលក្ខណៈគ្រួសាររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។ ការចុះពិនិត្យនេះ បានបង្ហាញឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរនៃប្រភេទពូជស្រូវស្រាល «ចំប៉ីស៧០» ដែលបច្ចុប្បន្នកំពុងលូតលាស់យ៉ាងត្រេកត្រអាល អោនដាក់គ្រាប់ពេញៗល្អ និងរំពឹងថានឹងអាចប្រមូលផល (ច្រូតកាត់) ក្នុងរយៈពេលកន្លះខែខាងមុខនេះ។ អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ ស្រូវស្រែមួយកន្លែងនេះ ត្រូវបានដាំដុះឡើងតាមលក្ខណៈធម្មជាតិពិតៗ ដោយពុំមានការប្រើប្រាស់ជីគីមី ឬបាញ់ថ្នាំសម្លាប់សត្វល្អិតនោះឡើយ ដែលធានាបាននូវសុវត្ថិភាពខ្ពស់សម្រាប់អ្នកបរិភោគ និងស្របតាមការលើកកម្ពស់កសិកម្មបៃតងនៅក្នុងខេត្ត៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹក
ធនធានទឹក និងឧតុនិយម
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹក
ស្ថានភាព ទិដ្ឋភាព ថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៦ របស់អាងស្តុកទឹក និងស្ថានីយ៍វាស់កម្ពស់ទឹកមានដូចជា: -ទំនប់ទី ៥ មានកម្ពស់ទឹកជាក់ស្តែង ១០,០៥ម៉ែត្រ ដែលកម្ពស់ទឹកប្រុងប្រយ័ត្ន១១,០០ ម៉ែត្រ -ទំនប់ ទី ៣ មានកម្ពស់ទឹកជាក់ស្តែង ១០,៨០ម៉ែត្រ ដែលកំពស់ទឹកប្រុងប្រយ័ត្ន ២១,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក វាលវែង កំពស់ទឹកមាន ១,៩០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៩,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក បាក់ត្រកួន កំពស់ទឹកមាន -១,៦៩ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន៦,០០ ម៉ែត្រ -ស្ថានីយ៍ វាស់កម្ពស់ទឹក ក្បាលហុង កម្ពស់ទឹកមាន ១,៤០ម៉ែត្រ កម្ពស់ប្រុងប្រយត្ន័ ៥,០០ ម៉ែត្រ - ស្ថានីយ៍ វាស់កម្ពស់ទឹក ចារឹក កម្ពស់ទឹកមាន ២,៧០ម៉ែត្រ កម្ពស់ប្រុងប្រយ័ត្ន ៦,០០ ម៉ែត្រ សូមបញ្ជាក់ថា ក្រោយព្យុះទី៩ (បាវី) បានរលាយបាត់ត្រឹមថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៦មក ជំនន់ទឹកភ្លៀងរហ័សរយះពេលខ្លីពីជួរភ្នំក្រវាញ ពិសេសស្ទឹងប្រម៉ោយ (ស្ទឹងធំ) មិនបានប៉ះពាល់ និងបង្កមានជំនន់ដល់ផ្នែកខាងក្រោមតាមដងស្ទឹងពោធិ៍សាត់ឡើយ ។ មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិក្នុងកិច្ចការអន្តរាគមន៍ជួយសង្គ្រោះបន្ថែមទឹករដូវវស្សារបស់បងប្អូនប្រជាកសិករដែលនៅធ្ងាយពីប្រភពទឹក៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យបច្ចេកទេស និងគុណភាពទឹកនៅស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ៣១ កន្លែង
សកម្មភាពអាជ្ញាធរ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យបច្ចេកទេស និងគុណភាពទឹកនៅស្ថានីយ៍ផលិតទឹកផឹកសហគមន៍ចំនួន ៣១ កន្លែង
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំចំនួន ៧ខ្សែ សរុបប្រវែង ៨៤ ០០០ម៉ែត្រ ក្នុងខេត្តពោធិ៍សាត់ ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ។ គម្រោងនេះរួមមាន ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៤ខ្សែ (ប្រវែង ៣៦ ២០០ម៉ែត្រ) និងផ្លូវក្រាលល្បាយក្រួសចំនួន ៣ខ្សែ (ប្រវែង ៤៧ ៨០០ម៉ែត្រ)។ ក្រោយការពិនិត្យវាយតម្លៃយ៉ាងល្អិតល្អន់ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយកលទ្ធផលការងារ ដោយបញ្ចប់ការថែទាំប្រចាំ ១០០% នៃដំណាក់កាលទី១ ជាស្ថាពរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
សកម្មភាពថ្នាក់ដឹកនាំ
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជាង ២០០នាក់ ក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរងខេត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បូកសរុបលទ្ធផលការងារ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ បង្ហាញពីគោលដៅអភិវឌ្ឍន៍ខេត្តពណ៌បៃតងឆ្នាំ២០២៨ ព្រមទាំងណែនាំឱ្យគ្រប់ភាគីបន្តអនុវត្តការងារស្របតាមច្បាប់ និងផែនការខេត្ត ដោយបង្កើនការសហការជិតស្និទ្ធជាមួយអាជ្ញាធរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោកជំទាវ  អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
សុខាភិបាល
លោកជំទាវ អាំង សុជាតា ខូយរីដា ចុះជួបសំណេះសំណាល និងផ្តល់ការអប់រំសុខភាព ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ នៅស្រុកបាកាន
លោកជំទាវ អាំង សុជាតា ខូយ រីដា អនុប្រធានកិត្តិយស និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ ផ្តល់ការអប់រំសុខភាព និងអំណោយមនុស្សធម៌ ដល់ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមសម្រាល ស្ត្រីសម្រាលកូនរួច និងអ្នកផ្ទុកមេរោគអេដស៍ សរុប១២នាក់ នៅមណ្ឌលសុខភាពស្វាយដូនកែវ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
យុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុនិងវិទ្យាល័យព្រះម្លូរ
សកម្មភាពថ្នាក់ដឹកនាំ
យុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុនិងវិទ្យាល័យព្រះម្លូរ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សជិត ១,០០០នាក់ នៅអនុនិងវិទ្យាល័យព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ គោលបំណងគឺលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពយុវជនក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវឱ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ ពិនិត្យប្រភពព័ត៌មាន មុនចែករំលែក និងអភិវឌ្ឍជំនាញវិភាគព័ត៌មាន ដើម្បីការពារខ្លួនពីការបំភាន់ដោយព័ត៌មានមិនពិត។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាស្រុកក្រគរ ជំរុញគុណភាពអប់រំ និងលើកកម្ពស់បរិស្ថានបៃតង
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាស្រុកក្រគរ ជំរុញគុណភាពអប់រំ និងលើកកម្ពស់បរិស្ថានបៃតង
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាស្រុកក្រគរ ដើម្បីស្វែងយល់ពីស្ថានភាពការងារអប់រំ លើកទឹកចិត្តបុគ្គលិកអប់រំ និងជំរុញការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល និងបំពាក់កន្សែង  យុវជនប្រចាំវិទ្យាល័យ ហ៊ុនសែន ១០មករា បឹងកន្ទួត
សកម្មភាពថ្នាក់ដឹកនាំ
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ បិទវគ្គបណ្តុះបណ្តាល និងបំពាក់កន្សែង យុវជនប្រចាំវិទ្យាល័យ ហ៊ុនសែន ១០មករា បឹងកន្ទួត
សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ សហការជាមួយវិទ្យាល័យ ហ៊ុន សែន ១០មករា បឹងកន្ទួត បានបំពាក់កន្សែង និងឯកសណ្ឋានជូនយុវជនកាកបាទក្រហមកម្ពុជាថ្មី ចំនួន ៥០នាក់ (ស្រី ៣៨នាក់) នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋានរយៈពេលមួយថ្ងៃ ស្តីពីប្រវត្តិកាកបាទក្រហម គោលការណ៍គ្រឹះទាំង៧ វិជ្ជាសង្គ្រោះបឋម និងចំណេះដឹងពាក់ព័ន្ធផ្សេងៗ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
កម្លាំងនគរបាលសណ្តាប់ធ្នាប់សហការជាមួយប៉ុស្តិ៍ផ្ទះព្រៃ ចុះជួយសម្រួលចរាចរណ៍ និងនាំសិស្សសាលាឆ្លងផ្លូវប្រកបដោយសុវត្ថិភាព
សន្តិសុខសង្គម
កម្លាំងនគរបាលសណ្តាប់ធ្នាប់សហការជាមួយប៉ុស្តិ៍ផ្ទះព្រៃ ចុះជួយសម្រួលចរាចរណ៍ និងនាំសិស្សសាលាឆ្លងផ្លូវប្រកបដោយសុវត្ថិភាព
ពោធិ៍សាត់៖ កម្លាំងផ្នែកការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញបរិវេណសាលារៀន ព្រមទាំងបានជួយនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់ ឆ្លងកាត់ផ្លូវត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ក្នុងម៉ោងចេញពីសិក្សា។ សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅមុខសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវភាពកក់ក្តៅ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរទូទៅផងដែរ៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ក្រុមការងារសង្កាត់ផ្ទះព្រៃ យុទ្ធនាការដាំកូនឈើក្ងោកបន្ថែមតាមបណ្តោយផ្លូវម៉ៅចយ ដើម្បីបង្កើនភាពបៃតងក្នុងក្រុង
សកម្មភាពអាជ្ញាធរ
ក្រុមការងារសង្កាត់ផ្ទះព្រៃ យុទ្ធនាការដាំកូនឈើក្ងោកបន្ថែមតាមបណ្តោយផ្លូវម៉ៅចយ ដើម្បីបង្កើនភាពបៃតងក្នុងក្រុង
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារភូមិចំការចេក និងភូមិដង្គារ នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានសហការគ្នាចុះដាំកូនឈើក្ងោកបន្ថែមបានចំនួន ២៤ដើម នៅតាមបណ្តោយផ្លូវម៉ៅចយ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ បង្កើនភាពបៃតង លើកកម្ពស់សោភ័ណភាពទីក្រុង និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងបន្សល់ទុកនូវអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមទិសស្លោក «រួមគ្នាថែរក្សាបរិស្ថាន ដើម្បីក្រុងពោធិ៍សាត់កាន់តែមានភាពបៃតង ស្អាត និងគួរឱ្យចង់រស់នៅ»៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រធានមន្ទីរអប់រំខេត្ត ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង
អប់រំ និងកីឡា
ប្រធានមន្ទីរអប់រំខេត្ត ចុះពិនិត្យការរៀបចំសម្អាតបរិស្ថាននៅតាមមណ្ឌលប្រឡង
លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអញ្ជើញចុះពិនិត្យការរៀបចំ និងសម្អាតបរិស្ថានដោយផ្ទាល់នៅតាមបណ្តាមណ្ឌលប្រឡងនីមួយៗ ដើម្បីធានាបាននូវសោភ័ណភាព អនាម័យ និងត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរសម្រាប់ការប្រឡងខាងមុខ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវប្រាំងជួបគ្រោះរាំងស្ងួត ៦៥០ហិកតា នៅស្រុកបាកាន និងស្វែងរកអន្តរាគមន៍សង្គ្រោះ
កសិកម្ម
ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវប្រាំងជួបគ្រោះរាំងស្ងួត ៦៥០ហិកតា នៅស្រុកបាកាន និងស្វែងរកអន្តរាគមន៍សង្គ្រោះ
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រភេទ OM ចំនួន ៦៥០ហិកតា ដែលកំពុងជួបបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត ស្ថិតក្នុងភូមិចំនួន៤ (ភូមិត្រាចក្រោល, ភូមិព្រះម្លូរ, ភូមិដើមច្រេស និងភូមិរូង) នៃឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ ចំពោះមុខបញ្ហានេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក-ឃុំ និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីបើកទឹកតាមប្រឡាយមេ និងប្រឡាយរង នាំទឹកទៅសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត