
ក្រុមការងារសង្កាត់ផ្ទះព្រៃ យុទ្ធនាការដាំកូនឈើក្ងោកបន្ថែមតាមបណ្តោយផ្លូវម៉ៅចយ ដើម្បីបង្កើនភាពបៃតងក្នុងក្រុង
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារភូមិចំការចេក និងភូមិដង្គារ នៃសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានសហការគ្នាចុះដាំកូនឈើក្ងោកបន្ថែមបានចំនួន ២៤ដើម នៅតាមបណ្តោយផ្លូវម៉ៅចយ។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងរួមចំណែកប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ បង្កើនភាពបៃតង លើកកម្ពស់សោភ័ណភាពទីក្រុង និងបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ ព្រមទាំងបន្សល់ទុកនូវអត្ថប្រយោជន៍ដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ ស្របតាមទិសស្លោក «រួមគ្នាថែរក្សាបរិស្ថាន ដើម្បីក្រុងពោធិ៍សាត់កាន់តែមានភាពបៃតង ស្អាត និងគួរឱ្យចង់រស់នៅ»៕










