
យុទ្ធនាការផ្សព្វផ្សាយ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្សជិត ១ពាន់នាក់ នៅអនុនិងវិទ្យាល័យព្រះម្លូរ
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សជិត ១,០០០នាក់ នៅអនុនិងវិទ្យាល័យព្រះម្លូរ ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។ គោលបំណងគឺលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពយុវជនក្នុងការសម្គាល់ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ។ក្នុងឱកាសនោះ ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវឱ្យសិស្សានុសិស្សប្រើប្រាស់បច្ចេកវិទ្យាដោយមានការទទួលខុសត្រូវ ពិនិត្យប្រភពព័ត៌មាន មុនចែករំលែក និងអភិវឌ្ឍជំនាញវិភាគព័ត៌មាន ដើម្បីការពារខ្លួនពីការបំភាន់ដោយព័ត៌មានមិនពិត។










