
រដ្ឋបាលស្រុកភ្នំក្រវាញ ចុះដាំ និងតុបតែងដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពនៅទំនប់បង្ហៀរទឹកឈើតោក
ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ លោក ធាម សុផាត អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ បានអញ្ជើញដឹកនាំមន្ត្រីរាជការនៃរដ្ឋបាលស្រុកភ្នំក្រវាញ រួមជាមួយអាជ្ញាធរឃុំ ចុះរៀបចំតុបតែង និងដាំដើមឈើបន្ថែម នៅតំបន់ទំនប់បង្ហៀរទឹកឈើតោក ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។ សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាព បង្កើតបរិស្ថានបៃតង និងទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅតំបន់ទំនប់បង្ហៀរទឹកឈើតោកកាន់តែច្រើនឡើង ព្រមទាំងរួមចំណែកក្នុងការថែរក្សាការពារបរិស្ថានធម្មជាតិនៅក្នុងមូលដ្ឋានផងដែរ៕










