
រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានា
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ជាង ២០០នាក់ ក្រោមអធិបតីភាព លោក សំ ណារិទ្ធ អភិបាលរងខេត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ បូកសរុបលទ្ធផលការងារ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍន៍ បង្ហាញពីគោលដៅអភិវឌ្ឍន៍ខេត្តពណ៌បៃតងឆ្នាំ២០២៨ ព្រមទាំងណែនាំឱ្យគ្រប់ភាគីបន្តអនុវត្តការងារស្របតាមច្បាប់ និងផែនការខេត្ត ដោយបង្កើនការសហការជិតស្និទ្ធជាមួយអាជ្ញាធរ។










