
ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ចុះពិនិត្យស្រូវប្រាំងជួបគ្រោះរាំងស្ងួត ៦៥០ហិកតា នៅស្រុកបាកាន និងស្វែងរកអន្តរាគមន៍សង្គ្រោះ
លោក ហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ អមដំណើរដោយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រភេទ OM ចំនួន ៦៥០ហិកតា ដែលកំពុងជួបបញ្ហាខ្វះខាតទឹកដោយសារគ្រោះរាំងស្ងួត ស្ថិតក្នុងភូមិចំនួន៤ (ភូមិត្រាចក្រោល, ភូមិព្រះម្លូរ, ភូមិដើមច្រេស និងភូមិរូង) នៃឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ។ ចំពោះមុខបញ្ហានេះ បច្ចុប្បន្នមន្ទីរកសិកម្មខេត្ត កំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរស្រុក-ឃុំ និងមន្ទីរធនធានទឹក និងឧតុនិយម ដើម្បីបើកទឹកតាមប្រឡាយមេ និងប្រឡាយរង នាំទឹកទៅសង្គ្រោះផលដំណាំស្រូវរបស់ប្រជាកសិករជាបន្តបន្ទាប់៕











