
កម្លាំងនគរបាលសណ្តាប់ធ្នាប់សហការជាមួយប៉ុស្តិ៍ផ្ទះព្រៃ ចុះជួយសម្រួលចរាចរណ៍ និងនាំសិស្សសាលាឆ្លងផ្លូវប្រកបដោយសុវត្ថិភាព
ពោធិ៍សាត់៖ កម្លាំងផ្នែកការងារនគរបាលសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលផ្ទះព្រៃ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅជុំវិញបរិវេណសាលារៀន ព្រមទាំងបានជួយនាំសិស្សានុសិស្សនៃសាលាបឋមសិក្សាពោធិ៍សាត់ ឆ្លងកាត់ផ្លូវត្រឡប់ទៅផ្ទះវិញប្រកបដោយសុវត្ថិភាព ក្នុងម៉ោងចេញពីសិក្សា។ សកម្មភាពដ៏ប្រពៃនេះ មិនត្រឹមតែជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅមុខសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវភាពកក់ក្តៅ និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់លោកគ្រូ អ្នកគ្រូ អាណាព្យាបាល ក៏ដូចជាប្រជាពលរដ្ឋធ្វើដំណើរទូទៅផងដែរ៕










