ព័ត៌មានក្នុងខេត្ត
ទាំងអស់សេចក្តីជូនដំណឹងសេចក្តីប្រកាសព័ត៌មានសកម្មភាពថ្នាក់ដឹកនាំសកម្មភាពអាជ្ញាធរនយោបាយកសិកម្មទេសចរណ៍ពាណិជ្ជកម្មបទយកការណ៍សិល្បៈនិងវប្បធម៌សន្តិសុខសង្គមអប់រំ និងកីឡាសុខាភិបាលបរិស្ថានការអភិវឌ្ឍគ្រោះធម្មជាតិធនធានទឹក និងឧតុនិយម

កសិកម្ម
សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់លើ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍អនុវិស័យសុខភាពសត្វ និងផលិតកម្មសត្វ ឆ្នាំ២០២៦-២០៣៥» ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត នូ វនិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។ កម្មវិធីនេះក៏មានការចូលរួមពី លោក ប៊ិន ស៊ិនណារ៉ា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលស្តីទីខេត្តពោធិ៍សាត់, លោក ថា វ៉ាន់ថេន មន្ត្រីជំនាញ ព្រមទាំងតំណាងអគ្គនាយកដ្ឋាន តំណាងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងជំរុញខ្សែច្រវាក់តម្លៃសត្វ សរុបចំនួន ៦០នាក់ (ក្នុងនោះមានស្ត្រីចំនួន ៨នាក់)។


អប់រំ និងកីឡា
សិស្សទទួលបាននិទ្ទេសA វិទ្យាល័យពោធិ៍សាត់
សិស្សទទួលបាននិទ្ទេសA វិទ្យាល័យពោធិ៍សាត់


បទយកការណ៍
បទយកការណ៍ ៖ ការបំពាក់អំពូលភ្លើងសូឡាដើម្បីសោភ័ណភាព និងសុវត្តិភាពក្នុងខេត្តពោធិ៍សាត់
បទយកការណ៍ ៖ ការបំពាក់អំពូលភ្លើងសូឡាដើម្បីសោភ័ណភាព និងសុវត្តិភាពក្នុងខេត្តពោធិ៍សាត់
------------------
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត សម្លេង និងអត្ថបទ
លោក ញឹម គឹមលីន


បទយកការណ៍
បទយកការណ៍ ៖ ទេសភាពបៃតងដ៏ត្រកាល នៃសហគមន៍ទេសចរណ៍ អាងទឹកតំណាក់ក្រាញ់ក្នុងខេត្តពោធិ៍សាត់
បទយកការណ៍ ៖ ទេសភាពបៃតងដ៏ត្រកាល នៃសហគមន៍ទេសចរណ៍ អាងទឹកតំណាក់ក្រាញ់ក្នុងខេត្តពោធិ៍សាត់
------------------
ប្រធានគ្រប់គ្រងការផលិត
លោក លាង ទិតដ្ឋាន
លោក សេក ញន
កាហ្វ្រិកកាត់ត សម្លេង និងអត្ថបទ
លោក ញឹម គឹមលីន


សេចក្តីជូនដំណឹង
ឱកាសការងារក្នុងខេត្តពោធិ៍សាត់ សម្រាប់កម្មករ-កម្មការីនី រោងចក្រស្នាមព្រះ
ការងារក្នុងខេត្តពោធិ៍សាត់ សម្រាប់កម្មករ-កម្មការីនី រោងចក្រស្នាមព្រះ


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំស្រុកក្រគរ ដើម្បីតាមដានវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈម
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកិច្ចប្រជុំការងារជាមួយ លោក លោកស្រី អភិបាលរងស្រុក ដើម្បីពិនិត្យ និងតាមដានអំពីវឌ្ឍនភាពការងារ ព្រមទាំងលើកយកបញ្ហាប្រឈមនានាមកពិភាក្សាដោះស្រាយ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើការវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ពិភាក្សាលើបញ្ហាកង្វល់ និងឧបសគ្គដែលបានជួបប្រទះក្នុងការអនុវត្តភារកិច្ចតាមវិស័យនីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងឈានទៅកំណត់ទិសដៅអនុវត្តបន្តឱ្យកាន់តែមានប្រសិទ្ធភាព។
ឱកាសនោះ លោក អ៊ន សុផល្លា បានកោតសរសើរដល់ក្រុមការងារថ្នាក់ដឹកនាំស្រុកដែលបានខិតខំបំពេញភារកិច្ច និងបានណែនាំឱ្យបន្តពង្រឹងកិច្ចសហការ រក្សាស្មារតីទទួលខុសត្រូវខ្ពស់ និងជម្រុញការដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕


សកម្មភាពអាជ្ញាធរ
អាជ្ញាធរស្រុកក្រគរ សហការជាមួយអាជ្ញាធរឃុំទាំង៣ ចុះកាត់តែងដើមឈើ និងដើមត្របែកព្រៃតាមបណ្ដោយផ្លូវជាតិលេខ៥
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលសាលាស្រុក សហការយ៉ាងសកម្មជាមួយអាជ្ញាធរឃុំត្នោតជុំ ឃុំបឹងកន្ទួត និងឃុំអូរសណ្តាន់ ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រជាការពារ ចុះធ្វើសកម្មភាពកាត់តែងដើមត្របែកព្រៃតាមទ្រូងផ្លូវជាតិលេខ៥ និងដើមឈើផ្សេងៗតាមចិញ្ចើមផ្លូវជាតិ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ លើកកម្ពស់សោភណភាពដងផ្លូវឱ្យមានភាពស្រស់ស្អាត ព្រមទាំងកាត់បន្ថយឧបសគ្គបាំងទស្សនវិស័យរបស់អ្នកបើកបរ និងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើងជាយថាហេតុ នៅតាមបណ្ដោយផ្លូវជាតិលេខ៥។
សកម្មភាពនេះទទួលបានការគាំទ្រ និងសហការយ៉ាងល្អពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាការពារ ក្នុងស្មារតីរួមគ្នាបម្រើផលប្រយោជន៍សាធារណៈ និងសុវត្ថិភាពនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ៕


សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្អាតអនាម័យបរិស្ថានតាមបណ្ដោយផ្លូវជាតិលេខ៥៤
ពោធិ៍សាត់៖ លោក អ៊ន សុផល្លា អភិបាល នៃគណៈអភិបាលស្រុកក្រគរ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះធ្វើការសម្អាតអនាម័យ បរិស្ថាន លើកកម្ពស់សោភណភាព និងរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅក្នុងមូលដ្ឋាន នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ។
ប្រតិបត្តិការនេះបានធ្វើឡើងតាមបណ្ដោយផ្លូវជាតិលេខ៥៤ ដោយចាប់ផ្តើមពីចំណុចផ្សារសាមគ្គីក្រគរ រហូតដល់ភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សោភណភាពទីប្រជុំជន សម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យបរិស្ថានជុំវិញផ្ទះសម្បែង និងការរស់នៅឱ្យមានរបៀបរៀបរយល្អ ប្រកបដោយសុខមាលភាព និងបរិស្ថានបៃតង៕


សកម្មភាពថ្នាក់ដឹកនាំ
មហាសន្និបាតកំណើតដំបូងសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» សម្រេចជ្រើសរើសសមាសភាពដឹកនាំ និងអនុម័តលក្ខន្តិកៈសំខាន់ៗ
ការបង្កើតសហគមន៍កសិកម្មទំនើប «បាកានសែនជ័យ» នេះ គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់ជីវភាពប្រជាកសិករ តាមរយៈការចងក្រងផលិតកម្មរួមគ្នា ការជួយសម្រួលទីផ្សារ និងការអនុវត្តបច្ចេកវិទ្យាកសិកម្មទំនើប ដើម្បីបង្កើនទិន្នផល និងប្រាក់ចំណូលជូនបងប្អូនកសិករនៅក្នុងមូលដ្ឋានស្រុកបាកានឲ្យបានកាន់តែប្រសើរឡើង។


សកម្មភាពអាជ្ញាធរ
ពិធីប្រកាសតែងតាំងនាយក នាយិកាសាលាមត្តេយ្យ និងបឋមសិក្សាចំនួន ៦រូប ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ រដ្ឋបាលស្រុកក្រគរ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែង នាយក និងនាយិកាសាលា ក្នុងគ្រឹះស្ថានមត្តេយ្យសិក្សា និងបឋមសិក្សាចំនួន ៦រូប ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេស ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលបានផ្តល់ជំនឿទុកចិត្តលើគណៈគ្រប់គ្រងសាលាទាំង៦រូប ដើម្បីបន្តបេសកកម្មលើកកម្ពស់វិស័យអប់រំនៅក្នុងស្រុកក្រគរ។
ពិធីប្រកាសនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លឹម វុទ្ធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់, លោក ប៊ិន វណ្ណា ប្រធានក្រុមប្រឹក្សាស្រុកក្រគរ និងលោក អ៊ន សុផល្លា អភិបាលនៃគណៈអភិបាលស្រុកក្រគរ ព្រមទាំងមន្ត្រីសាលាស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះ គណៈអធិបតីបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ និងបានផ្តាំផ្ញើដល់លោក លោកស្រី ដែលទទួលបានការតែងតាំងថ្មី ឱ្យខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងកិច្ចសហការ និងអភិវឌ្ឍគុណភាពនៃការអប់រំដល់សិស្សានុសិស្សនៅក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនបន្ថែមទៀត៕


ការអភិវឌ្ឍ
ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះសិក្សាគម្រោងសាងសង់ស្ពានឈើប្រវែង ៥០ម៉ែត្រ ក្នុងស្រុកក្រគរ
ពោធិ៍សាត់៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យ និងសិក្សាគម្រោងសាងសង់ស្ពានឈើចំនួន ១កន្លែង ដែលមានប្រវែង ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ការចុះសិក្សា និងពិនិត្យគម្រោងស្ពាននេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង និងរៀបចំផែនការស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើរ ព្រមទាំងការដឹកជញ្ជូនកសិផលផ្សេងៗ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យមានភាពងាយស្រួល និងសុវត្ថិភាពជាងមុន ពិសេសរួមចំណែកលើកកម្ពស់ជីវភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទក្នុងស្រុកក្រគរឱ្យកាន់តែប្រសើរឡើង៕


នយោបាយ
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិពាលញែក២
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមជាមួយក្រុមការងារចុះជួយភូមិពាលញែក២ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរទុក្ខធុរៈជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងក្តាប់នូវសុខទុក្ខ ព្រមទាំងសំណូមពរផ្សេងៗរបស់សមាជិកបក្សនៅតាមមូលដ្ឋានផ្ទាល់។
ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជំរុញឱ្យក្រុមការងារ និងសមាជិកបក្សទាំងអស់ បន្តរួមសាមគ្គីគ្នា ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕


សកម្មភាពអាជ្ញាធរ
អភិបាលស្រុកតាលោសែនជ័យ ដឹកនាំក្រុមការងារពិនិត្យវឌ្ឍនភាពការងារសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងនាំយកជំនួយមនុស្សធម៌ជូនគ្រួសាររងគ្រោះ
ពោធិ៍សាត់៖ លោក ចាន់ វិចិត្រ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលស្រុក ចុះបំពេញបេសកកម្មការងារជាច្រើននៅតាមមូលដ្ឋាន ដើម្បីសម្រេចបានទាំងសមិទ្ធផលសាសនា ការអប់រំ និងការជួយសង្គ្រោះប្រជាពលរដ្ឋ នាព្រឹកថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានដឹកនាំរៀបចំពិធីសែនព្រេនតាមប្រពៃណី ដើម្បីចាប់ផ្តើមដំណើរការជួសជុល និងកែលម្អខ្លោងទ្វារវត្តបត់រំដួល ឱ្យមានសោភ័ណភាពប្រសើរឡើងវិញ។
បន្ទាប់មក លោកនិងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពការងារនៅសាលាបឋមសិក្សាព្រៃរោង ដើម្បីតាមដាន និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធសិក្សារបស់សិស្សានុសិស្សនៅក្នុងមូលដ្ឋាន។
ជាមួយគ្នានោះ ឆ្លើយតបទៅនឹងទុក្ខលំបាករបស់ប្រជាពលរដ្ឋ លោក ចាន់ វិចិត្រ ក៏បាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាមួយចំនួន ជូនដល់គ្រួសារក្រីក្រដែលបានរងគ្រោះធម្មជាតិប៉ះពាល់ផ្ទះសម្បែង ព្រមទាំងបានជួយសាងសង់ផ្ទះថ្មីជូន ដើម្បីជួយឱ្យពួកគាត់មានជម្រកស្នាក់នៅសមរម្យ និងមានស្ថិរភាពជីវភាពឡើងវិញ៕

