
ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ ចុះសំណេះសំណាលជាមួយសមាជិកបក្សក្នុងភូមិពាលញែក២
ពោធិ៍សាត់៖ លោក ពៅ ពិសិដ្ឋ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ផ្ទះព្រៃ រួមជាមួយក្រុមការងារចុះជួយភូមិពាលញែក២ បានអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរទុក្ខធុរៈជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ស្ថិតនៅក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ ជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនភាពស្និទ្ធស្នាល ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងក្តាប់នូវសុខទុក្ខ ព្រមទាំងសំណូមពរផ្សេងៗរបស់សមាជិកបក្សនៅតាមមូលដ្ឋានផ្ទាល់។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស ព្រមទាំងបានជំរុញឱ្យក្រុមការងារ និងសមាជិកបក្សទាំងអស់ បន្តរួមសាមគ្គីគ្នា ចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕











