ព័ត៌មានក្នុងខេត្ត

ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍
សកម្មភាពអាជ្ញាធរ
ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ជួយជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍
អាជ្ញាធរដែនដីបានថ្លែងអំណរគុណ និងកោតសរសើរដល់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំយ៉ាបផ្ទះបើកមុខផ្លូវលេខ 54B ។ ការចូលរួមនេះជួយពន្លឿនការអភិវឌ្ឍផ្លូវ សម្រួលការធ្វើដំណើរ និងលើកកម្ពស់វិស័យទេសចរណ៍នៅតំបន់បឹងទន្លេសាប និងកំពង់លួង ដែលជាគំរូដ៏ល្អក្នុងការអភិវឌ្ឍសហគមន៍។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងដាក់លូសម្រាមលើផ្លូវជាតិលេខ១០
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង ដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ និងដាក់លូសម្រាមលើផ្លូវជាតិលេខ១០
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាលវែង បានដឹកនាំក្រុមការងារ ដែលមានសមាជិកក្រុមប្រឹក្សាស្រុក ប្រធានការិយាល័យ និងអាជ្ញាធរមូលដ្ឋាន ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១០ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ កិច្ចអន្តរាគមន៍នេះ ផ្តោតសំខាន់លើការរៀបចំសណ្ដាប់ធ្នាប់ និងការដាក់លូសម្រាម ចាប់ពីព្រំប្រទល់ស្រុកសំឡូត រហូតដល់ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីធានាបាននូវសោភ័ណភាព សណ្ដាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថានល្អប្រសើរជូនប្រជាពលរដ្ឋ និងធ្វើអ្នកដំណើរ៕ ឈឹម ម៉ារីយ៉ាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក ហ៊ន់ សុវណ្ណ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមអនឡាញ ស្តីពីការអនុវត្តកម្មវិធីអន្តរាគមន៍សង្រ្គោះបន្ទាន់ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃ
កសិកម្ម
លោក ហ៊ន់ សុវណ្ណ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមអនឡាញ ស្តីពីការអនុវត្តកម្មវិធីអន្តរាគមន៍សង្រ្គោះបន្ទាន់ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃ
លោក ហ៊ន់ សុវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ និងជាប្រធានគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាថ្នាក់ខេត្ត បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញ (Zoom Meeting) ស្តីពីការអនុវត្តកម្មវិធីអន្តរាគមន៍សង្រ្គោះបន្ទាន់ ដោយប្រើបច្ចេកទេសកសិកម្មឆ្លាតវៃធន់នឹងអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ ចំណុះអង្គភាពគ្រប់គ្រងគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកសិករដាំបន្លែធម្មជាតិ ក្នុងស្រុកបាកាន
សកម្មភាពថ្នាក់ដឹកនាំ
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តកសិករដាំបន្លែធម្មជាតិ ក្នុងស្រុកបាកាន
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់បងប្អូនប្រជាកសិករដែលកំពុងប្រកបរបរដាំដុះបន្លែ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង និងកសិដ្ឋានបន្លែធម្មជាតិរបស់កសិករគំរូ ស្ថិតនៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមបណ្តោយផ្លូវជាតិលេខ៥
សកម្មភាពអាជ្ញាធរ
លោក អ៊ន សុផល្លា ដឹកនាំកម្លាំងចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមបណ្តោយផ្លូវជាតិលេខ៥
អភិបាលរងស្រុកក្រគរ បានដឹកនាំមន្ត្រីរដ្ឋបាលស្រុក និងអាជ្ញាធរឃុំអន្សាចំបក់ ចុះតាក់តែងដើមត្របែកព្រៃ និងដាំផ្កាភួងម៉ាឡៃតាមទ្រូងផ្លូវជាតិលេខ៥ ចាប់ពីព្រំប្រទល់ខេត្តកំពង់ឆ្នាំង រហូតដល់ឃុំអន្សាចំបក់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានតាមដងផ្លូវសាធារណៈ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកក្រគរ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅមុខវត្តវិហារហ្លួង ដោយទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងស្រុង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកក្រគរ ចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃនៅមុខវត្តវិហារហ្លួង ដោយទទួលបានការយល់ព្រមពីភាគីពាក់ព័ន្ធទាំងស្រុង
អភិបាលស្រុកក្រគរ និងអាជ្ញាធរឃុំ បានចុះសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីរ៉ាំរ៉ៃជាយូរឆ្នាំ​ នៅខ្លោងទ្វារវត្តវិហារហ្លួង ភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់។ ជាលទ្ធផល ភាគីប្រជាពលរដ្ឋបានយល់ព្រមទទួលយកដំណោះស្រាយរបស់លោកអភិបាលស្រុកទាំងស្រុង ខណៈរដ្ឋបាលស្រុកបានថ្លែងអំណរគុណដល់បងប្អូនដែលបានសហការដើម្បីការអភិវឌ្ឍមូលដ្ឋាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកភ្នំក្រវាញយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលស្រុកចុះពិនិត្យទីតាំងគ្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកភ្នំក្រវាញយកចិត្តទុកដាក់លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលស្រុកចុះពិនិត្យទីតាំងគ្រោងសាងសង់ផ្លូវបេតុងមួយខ្សែ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ
ក្រោមការចង្អុលបង្ហាញពី លោក ធាម សុផាត អភិបាលស្រុកភ្នំក្រវាញ លោក តេង ឈឿម នាយករងរដ្ឋបាលសាលាស្រុក បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់គ្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ។ ការចុះពិនិត្យនេះធ្វើឡើងដើម្បីសិក្សាបច្ចេកទេស និងធានាគុណភាពផ្លូវ ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែមានភាពងាយស្រួល។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
សកម្មភាពថ្នាក់ដឹកនាំ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យវឌ្ឍនភាពការស្ថាបនាទីតាំងថ្មីនៃ សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត ៦ហិកតា ស្ថិតក្នុងស្រុកបាកាន ដែលជាគម្រោងដោះដូរជាមួយវត្តបាកាន ដើម្បីផ្តល់ជាបរិស្ថានសិក្សាទំនើប និងវែងឆ្ងាយដល់សិស្សានុសិស្ស។ ក្នុងឱកាសនោះ ឯកឧត្តមក៏បានពិនិត្យការដាំដុះបន្លែសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងណែនាំអាជ្ញាធរឱ្យពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពនៅតាមមូលដ្ឋានផងដែរ។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ ក្នុងស្រុកវាលវែង
សកម្មភាពអាជ្ញាធរ
អភិបាលស្រុកវាលវែង អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភអំណោយជូនបងប្អូនអ្នកអនាម័យមកពី ៣ឃុំ ក្នុងស្រុកវាលវែង
ពោធិ៍សាត់៖ លោក ធាង ឡេង អភិបាលស្រុកវាលវែង បានអញ្ជើញជួបសំណេះសំណាលសាកសួរទុក្ខ ដោយផ្ទាល់ជាមួយបងប្អូនអ្នកអនាម័យចំណុះឱ្យស្រុកចំនួន ៣ឃុំ រួមមាន ឃុំប្រម៉ោយ, ឃុំអន្លង់រាប, ឃុំក្រពើពីរ នៅព្រឹកថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦។ ពិធីនេះ ក៏មានការចូលរួមពីសំណាក់ លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យ លោកមេឃុំ ព្រមទាំងបងប្អូនអ្នកអនាម័យទាំងអស់។ អំណោយលើកទឹកចិត្ត ក្នុងឱកាសនោះ លោកអភិបាលស្រុកបានឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនអ្នកអនាម័យសរុបចំនួន ៤៤នាក់ ដើម្បីជាការរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅ និងថ្លែងអំណរគុណចំពោះការលះបង់កម្លាំងកាយចិត្តក្នុងការថែរក្សាអនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន៕
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
សកម្មភាពអាជ្ញាធរ
អភិបាលខេត្តពោធិ៍សាត់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការរៀបចំទីតាំងថ្មី និងធំទូលាយ របស់សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានចុះត្រួតពិនិត្យវឌ្ឍនភាពការចាក់ដីបំពេញទីធ្លា និងស្ថាបនារបង សម្រាប់គម្រោងផ្លាស់ប្តូរទីតាំងថ្មី សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន បាកាន ទំហំជិត៦ហិកតា ស្ថិតក្នុងឃុំត្រពាំងជង ស្រុកបាកាន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
ការឈ្វេងយល់អំពីសុវត្តិភាពចរាចរណ៍
បទយកការណ៍
ការឈ្វេងយល់អំពីសុវត្តិភាពចរាចរណ៍
បទយកការណ៍ ៖ ការឈ្វេងយល់អំពីសុវត្តិភាពចរាចរណ៍ ប្រធានគ្រប់គ្រងការផលិត លោក លាង ទិតដ្ឋាន លោក សេក ញន ក្រាហ្វិកកាត់ត និងសម្លេង លោកស្រី ហេង សាខុន លោក ញឹម គឹមលីន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
រដ្ឋបាលស្រុកតាលោសែនជ័យ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
សកម្មភាពអាជ្ញាធរ
រដ្ឋបាលស្រុកតាលោសែនជ័យ បើកកិច្ចប្រជុំពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់សេវាជូនប្រជាពលរដ្ឋ
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក ព្រមទាំងប្រមូលនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗពីតាមបណ្តាការិយាល័យ ដើម្បីរួមគ្នាដោះស្រាយឱ្យមានប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិភាក្សា និងដាក់ចេញនូវទិសដៅការងារអាទិភាពជាច្រើន សម្រាប់យកទៅអនុវត្តបន្តក្នុងន័យតម្រង់ទិសការងាររដ្ឋបាល និងការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត
និមិត្តរូបនៃកសិករគំរូក្នុងការដាំបន្លែសុវត្តិភាព
បទយកការណ៍
និមិត្តរូបនៃកសិករគំរូក្នុងការដាំបន្លែសុវត្តិភាព
បទយកការណ៍ អ្នកស្រី ម៉ុម៖ និមិត្តរូបនៃកសិករគំរូក្នុងការដាំបន្លែសុវត្តិភាព ប្រធានគ្រប់គ្រងការផលិត លោក លាង ទិតដ្ឋាន លោក សេក ញន កាហ្វ្រិកកាត់ត និងសម្លេង កញ្ញា ឈឹម​ ម៉ារីយ៉ាន
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
មន្ទីរព័ត៌មានខេត្តពោធិ៍សាត់
អានបន្ត